Wednesday, February 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះ.../ហាងគ្រឿងសម្អាង

ទុស្សេខ្សែភ្លើង ឆេះ…/ហាងគ្រឿងសម្អាង

ខេត្តសៀមរាប : ហាងលក់គ្រឿងសម្អាង មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទំនាក់ទំនងហៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ភ្លាមៗ។ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងលក់គ្រឿងសម្អាង Nature Republic ស្ថិតនៅតាមផ្លូវព្រះសីហមុនី (ស៊ីវត្ថា) ទល់ មុខសណ្ឋាគារ សោមាទេវី ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា គ្រោះអគ្គិភ័យ បានកើតឡើង ខណៈដែលម្ចាស់ទីតាំងកំពុងរៀបចំបើកទ្វារលក់ដូរ ស្រាប់តែឆ្លងចរន្តអគ្គិសនីឃើញមានផ្សែងហុយ បង្កជាអគ្គិភ័យឆាបឆេះឡើងតែម្តង។ បន្ទាប់ពីកើតមានហេតុការណ៍នេះភ្លាម ប្រជាពលរដ្ឋបានរាយការណ៍សុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ទើបភ្លើងរលត់ភ្លាមៗ។

ជុំវិញហេតុការណ៍អគ្គិភ័័យនេះ បានបណ្តាលឲ្យរងខូចខាតសម្ភារៈនៅក្នុងហាងខាងលើអស់មួយចំនួន តែមិនបង្កឲ្យឆេះរាលដាលដល់លំនៅឋានកែ្បរខាង ឬបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ចំពោះមូលហេតុ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES