Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកតម្លៃ​ហាង ឆេងដី​ធ្លី​កូរ៉េខាងត្បូង ​ឡើង​ថ្លៃ​ក្បែរ ៥% ឆ្នាំនេះ

តម្លៃ​ហាង ឆេងដី​ធ្លី​កូរ៉េខាងត្បូង ​ឡើង​ថ្លៃ​ក្បែរ ៥% ឆ្នាំនេះ

អចលនទ្រព្យ៖ ទិន្នន័យរដ្ឋាភិបាល​បង្ហាញកាលពីថ្ងៃពុធនេះថា​តម្លៃ​ហាងឆេង​ដី​ធ្លី​ផ្លូវការ​ជាមធ្យម​របស់​ប្រទេស​កូរ៉េខាងត្បូង​សម្រាប់​ឆ្នាំ​២០១៧​ បានឡើងថ្លៃ​៤,៧៤%​ធៀបនឹង​ឆ្នាំ​២០១៦ ដែលជា​ការ​កត់សម្គាល់​នូវ​កំណើន​ប្រចាំ​ឆ្នាំ​លឿន​បំផុត​ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០០៩ ។

ក្រសួងដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​និង​ដឹកជញ្ជូនបាន​ឲ្យ​ដឹងថា ការឡើង​ថ្លៃ​នៃ​តម្លៃ​ដីធ្លី​គឺមកពី​កំណើននៃ​តម្រូវការ​​ស្របពេល​ដែល​ បណ្តា​គ្រឹះ​ស្ថាន​​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​នានា​បាន​ផ្លាស់ចេញពីក្រុងសេអ៊ូល​ហើយ​គម្រោង​សាងសង់​បាន​រីកដុះដាល​ឡើង​នៅ​កោះ​រមណីយដ្ឋានភាគខាងត្បូង​ Jeju និង​ទីក្រុងកំពង់ផែ​​ Busan ។

ចំពោះ​មូលដ្ឋានប្រចាំ​ឆ្នាំ​ តម្លៃ​ដី​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​បានឡើង​ថ្លៃ​ក្នុង​អំឡុងពេល​៤ឆ្នាំ​ជាប់គ្នា​​៤,៧៤%​​ ដែលជា​កំណើន​ស្ទុះលឿនជាងគេ​បំផុត​ចាប់​តាំងពី​ឆ្នាំ​២០០៩ នៅពេល​ដែល​តម្លៃ​ធ្លាក់ថ្លៃ​១,៤៣% ។

គិតតាម​តំបន់​តម្លៃ​ដី​ក្រុងសេអ៊ូល​និង​តំបន់​ជិត​ខាងនៃក្រុងនេះ​បានឡើងថ្លៃ​៤,៤% ​ក្នុង​ឆ្នាំ​២០១៧ ។ តម្លៃ​ដី​ក្នុង​បណ្តាទីក្រុង​ធំៗ​មិនរាប់បញ្ចូល​ក្រុង Incheon បានឡើង​ថ្លៃ​៧,១២%​ ។ ក្នុង​ក្រុងសេអ៊ូល​តម្លៃហាងឆេងដីធ្លីជាមធ្យម​បានឡើង​ថ្លៃ​១៨,៧៤%​ ខណៈ​នៅប្លុក​សង្កាត់​ដ៏ពេញនិយម​លក្ខណៈ​អន្តរជាតិ Itaewon បាន​ឡើង​ថ្លៃ​១០,៥៥% ។

​រីឯ​ទីក្រុងនិង​ខេត្ត​នានា​វិញ Jeju ជា​តំបន់​ដែលគេបានសម្គាល់ថា​ជា​មានហាង​ឆេង​ឡើងថ្លៃ​លឿន​ជាងគេ​បំផុត១៨,៦៦% និង​តាមពីក្រោយដោយក្រុង Busan ៩,១៧%​ និង​ Sejong ឡើងថ្លៃ​៧,១៤%​ ។ តម្លៃ​ដី​ស្ថិតក្នុង​ហាងឆេង​៨៦លានវ៉ុន​(៧៥.៣០៦ដុល្លារ​)​ក្នុងមួយម៉ែត្រក្រឡា​គិតចាប់ពីថ្ងៃទី​១​មករា​ឆ្នាំ​នេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES