Wednesday, February 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំ.../នើង៨នាក់ បង្ហោះម៉ូតូ ប៉ូលិសឃា---/ត់ខ្លួន៣នាក់

ក្មេងទំ…/នើង៨នាក់ បង្ហោះម៉ូតូ ប៉ូលិសឃា—/ត់ខ្លួន៣នាក់

ខេត្តកណ្ដាល : ក្មេងទំនើងឈាមរាវ ១ក្រុម មានគ្នា៨នាក់ បាននាំគ្នាជិះម៉ូតូបង្ហោះពេញដងផ្លូវ នៅតាមផ្លូវសា ធារណៈយ៉ាងអនាធិបតេយ្យ  ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបានចំនួន៣នាក់ និងដកហូតម៉ូតូ បានចំនួន៣គ្រឿង ខណៈបក្ខពួក ៥នាក់ទៀត បានរត់គេចខ្លួនបាត់អស់។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវខេត្តលេខ១៤៥ ស្ថិតនៅក្នុងភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ។

ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ទាំង៨នាក់ រួមមាន ទី១-ឈ្មោះចក់ តុលា ហៅតុ អាយុ១៧ឆ្នាំ មានលំនៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល អ្នកបើកម៉ូតូបង្ហោះ (ឃាត់ខ្លួន)។ ទី២-ឈ្មោះឃីម ដាលុច អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល អ្នកជិះម៉ូតូអម (ឃាត់ខ្លួន)។ ទី៣-ឈ្មោះឃៀក និមល អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល  អ្នកជិះម៉ូតូអម (ឃាត់ខ្លួន)។ ទី៤-ឈ្មោះ សៀម សេងហាក់ អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល (គេចខ្លួន)។ ទី៥-ឈ្មោះឆាត ឆៃរ៉ាក់ អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (គេចខ្លួន)។ ទី៦-ឈ្មោះណាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល (គេចខ្លួន)។ ទី៧-ឈ្មោះភ័ស្ត្រ អាយុ១៥ឆ្នាំ មានលំនៅ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (អ្នកបង្ហោះម៉ូតូ និងកំពុងគេចខ្លួន) និងទី៨-មិនស្គាល់អត្តសញ្ញណ (គេចខ្លួន)។

ចំពោះវត្ថុតាងដកហូតបាន  រួមមាន ម៉ូតូ ចំនួន៣គ្រឿង ក្នុងនោះ ម៉ូតូម៉ាកស៊ុយស៊ូគី និចធូ ស៊េរីឆ្នាំ២០១៩ ពាក់ ស្លាកលេខភ្នំពេញ 1HS-1803 ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1LC-3545 ចំនួន១គ្រឿង និងម៉ូតូម៉ាកហុងដា វ៉េវ គ្មានស្លាកលេខ ចំនួន១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច  ក្រុមក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូដឹកគ្នា បង្ហោះនៅលើផ្លូវខេត្តលេខ១៤៥ ប្រាកដមែន។

ក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ រួចអនុញ្ញាតឲ្យអាណាព្យាបាលមកធ្វើកិច្ច សន្យាធានាយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចដកហូតរក្សាទុក រយៈពេល៣ខែ៕

RELATED ARTICLES