បែកធ្លាយ៖ បណ្តាញព័ត៌មានបរទេសផ្សាយថាកម្មវិធី(app) ចែករំលែករូបថតនិងវីដេអូ ហៅកាត់ថា Instagram នាពេលបច្ចុប្បន្ននេះកំពុងបន្ថែមនូវអត្ថប្រយោជន៍ថ្មីមួយជូនអ្នកប្រើប្រាស់ ក្នុងការចែករំលែកនូវព័ត៌មានដែលមើលឃើញនឹងភ្នែករបស់លោកអ្នក។
ក្នុងនោះអ្នកប្រើប្រាស់កម្មវិធី Instagram ឥឡូវនេះអាចចែករំលែករូបថតឬវីដេអូរបស់ខ្លួនបានកាន់តែច្រើនជាងមុនក្នុងពេល Post ឬបង្ហោះលើបណ្តាញអ៊ីនធើរណេតម្តង ។ ពោលគឺរាល់ការបង្ហោះម្តងលោកអ្នកអាច Share រូបថតឬក៏វីដេអូរបស់អ្នកដល់ទៅ១០ឯណោះ ។
គួរបញ្ជាក់ថានៅពេលដែលវាដល់កំណត់ក្នុង Upload ផ្ទាំង icon ថ្មីមួយនឹងត្រូវបានគេមើលឃើញ។ ចុចលើវាហើយអ្នកអាចជ្រើសរើសរូបថតនិងវីដេអូបញ្ចូលក្នុងការបង្ហោះរបស់អ្នក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា