Saturday, July 12, 2025
Homeព័ត៌មានជាតិចាប់​រំលោភ​កូន​ក្រមុំ​គេ​រួច រត់​គេច​ខ្លួន​៦ឆ្នាំ​ជាប់​ខ្នោះ

ចាប់​រំលោភ​កូន​ក្រមុំ​គេ​រួច រត់​គេច​ខ្លួន​៦ឆ្នាំ​ជាប់​ខ្នោះ

ខេត្តកំពត ៖ ជនសង្ស័យល្មោភកាមម្នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើនារីម្នាក់ តែមិនបានសម្រេច រួចបានរត់ គេចខ្លួនចោលស្រុកអស់រយៈពេលជិត៦ឆ្នាំ ត្រូវ បានសមត្ថកិច្ចតាមប្រមាញ់បាន កាលពីវេលា ម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិត្រែង ឃុំស្តេចគង់ ខាងជើង ស្រុកបន្ទាយមាស។

ជនសង្ស័យល្មោភកាម ដែលចាប់រំលោភសេពសន្ថវៈកូនក្រមុំគេ រួចរត់គេចខ្លួនអស់៦ឆ្នាំ ទើបសមត្ថកិច្ចចាប់ខ្លួនបានរូបនេះ មានឈ្មោះ វង់ សៅលី ហៅជឹម អាយុ២០ឆ្នាំ មានលំនៅ ក្នុងភូមដែលសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនខាងលើ។ ចំណែកនារីរងគ្រោះ មានលំនៅក្នុងភូមិ ព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ ចៅក្រមសាលាដំបូងខេត្តកំពត ដោយបង្គាប់ ឱ្យចាប់ខ្លួនជនសង្ស័យខាងលើ ពីបទប៉ុនប៉ង រំលោភសេពសន្ថវៈដែលប្រព្រឹត្តទៅ កាលពី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនៅ ចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។

ប្រភពដដែលបន្តថា ក្រោយពេលធ្វើសកម្មភាពរំលោភសេពសន្ថវៈលើនារីរងគ្រោះរួចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ពីភូមិស្រុកអស់ រយៈពេលជិត៦ឆ្នាំ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យភ្លេចខ្លួន វិលត្រឡប់ចូល ស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ សាលាដំបូងខេត្តកំពត លេខ២៤១ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១១ និងចុះហត្ថលេខាដោយលោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ មាន ខ្លឹមសារទាំងស្រុងដូចខាងក្រោម 

យើង រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះនៃសាលាដំបូងខេត្តកំពត។

បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ១១៥ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១១

បានឃើញដីកាបញ្ជូនរឿងទៅជំនុំជម្រះ លេខ១៥៧០ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត។

បានឃើញសាលក្រមអង្គសេចក្តីលេខ ៖ ៦៨() ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ របស់ សាលាដំបូងខេត្តកំពត។

បង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនពិរុទ្ធជនឈ្មោះ វង់ សៅលី ហៅជឹម អាយុ២០ឆ្នាំ មុខរបរ សិស្ស ទីកន្លែងកំណើត និងទីលំនៅសព្វថ្ងៃ ភូមិ ត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ឪពុកឈ្មោះជុំ សែល () ម្តាយ ឈ្មោះព្រំ អ៊ា () នៅលីវ ទោសពីមុនគ្មាន។

សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ (ប្រាំពីរឆ្នាំ) ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុក បន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១១ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោស តាមមាត្រា២៣៩ កឋា ខ័ណ្ឌទី១, មាត្រា២៤០ចំណុចទី៥, ២៤១ ចំណុច ទី១, មាត្រា២៧ នៃក្រមព្រហ្មទណ្ឌ តាមអំណាច នៃសាលក្រម អង្គសេចក្តីខាងលើ។

បង្គាប់ដល់កម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនបុគ្គលឈ្មោះវង់ សៅលី ដែលមានអត្តសញ្ញាណដូចខាងលើ ទៅក្នុង ពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តកំពត។

បង្គាប់ដល់ប្រធានពន្ធនាការ ឬមណ្ឌល ឃុំខ្លួនខេត្តកំពត ទទួលនិងឃុំខ្លួន ហើយត្រូវនាំ បុគ្គលនោះ ទៅបង្ហាញដល់តុលាការក្នុងរយៈ ពេលខ្លីបំផុត

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ វង់ សៅលី ហៅជឹម បាន សមត្ថកិច្ចបានរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមនីតិវិធី

RELATED ARTICLES