Friday, August 22, 2025
Homeព័ត៌មានជាតិប្តី​ស្រវឹង​ខឹង​សុំ​លុយ​ប្រពន្ធ​មិន​បាន ដេញ​វ៉ៃ​ផ្អើល​ភូមិ

ប្តី​ស្រវឹង​ខឹង​សុំ​លុយ​ប្រពន្ធ​មិន​បាន ដេញ​វ៉ៃ​ផ្អើល​ភូមិ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងប្តី​ស្រវឹង​ខឹង​សុំ​លុយ​ប្រពន្ធ​មិន​បាន ដេញ​វ៉ៃ​ផ្អើល​ភូមិជោក ក៏សុំលុយប្រពន្ធចំនួន១ម៉ឺន រៀលយកទៅទិញស្រាផឹកបន្តទៀត លុះប្រពន្ធ ឆ្លើយថា គ្មានលុយ ក៏ផ្ទុះកំហឹង ស្ទុះទៅវាយដំ ប្រពន្ធយ៉ាងចាស់ដៃធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅ ដេកផ្ទះម្តាយ ស្រាប់តែប្តីតាមទៅយកចម្ពាម កៅស៊ូ បាញ់ដំបូលផ្ទះម្តាយ បង្កឱ្យមានការភ្ញាក់ ផ្អើលពេញ១យប់ រកតែអ្នកជិតខាងដេកពួន មិនបាន រហូតដល់អ្នកជិតខាងទ្រាំមិនបាន ក៏ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកចាប់ឃាត់ ខ្លួនប្តីកំណាច កាលពីវេលាម៉ោង៩និង១៥នាទី យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិតាប្រាជ្ញ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ។

ជនបង្កហេតុជាប្តី មានឈ្មោះឈៀង ថារី អាយុ៣១ឆ្នាំ មុខរបរកសិករ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះគិត ហៀង អាយុ ២៧ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធខាងលើ សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីនាង មិនដឹងផឹកស្រវឹងមកពីណា ក៏បានមកសុំលុយ ពីនាងចំនួន១ម៉ឺនរៀល ដើម្បីយកទៅទិញស្រា ផឹកបន្តទៀត ចំណែកនាងដោយឃើញប្តីស្រវឹង ខ្លាំងផង មិនចង់ឱ្យប្តីផឹកបន្តទៀត ម៉្យាងនាង គ្មានប្រាក់ផង ទើបប្រាប់ប្តីថា នាងគ្មានលុយ ឱ្យទេ ស្រាប់តែភ្លាមនោះ ប្តីកំណាចផ្ទុះកំហឹង បានស្ទុះមកវាយដំនាង រហូតដល់នាងទ្រាំមិន បាន ក៏រត់ចេញទៅសម្ងំដេកផ្ទះម្តាយបង្កើត ដែលនៅក្នុងភូមិជាមួយគ្នា ព្រោះខ្លាចប្តីវាយ ដល់ស្លាប់។

ប្រភពដដែលបន្តថា លុះពេលនាងទៅ ដល់ផ្ទះម្តាយ ស្រាប់តែប្តីកំណាចតាមទៅស្រែក ហៅនាងឱ្យត្រឡប់ទៅផ្ទះវិញ លុះម្តាយនាងមិន ព្រមបើកទ្វារ ស្រាប់តែប្តីនេះ បានយកចម្ពាម កៅស៊ូ បាញ់ដំបូលផ្ទះម្តាយរបស់នាង លាន់ឮ ទ្រហឹងរកតែដេកពួនមិនបាន និងធ្វើឱ្យរំខាន ដល់អ្នកជិតខាងខឹងពេក ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនប្តី កំណាចរូបនេះ នាំយកទៅចាត់ការតាមច្បាប់ តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ ខ្លួនជនបង្កហេតុជាប្តី នាំយកទៅសាកសួរ និង រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អ៊ុំ ណូន

RELATED ARTICLES