Wednesday, February 26, 2025
Homeតារាខ្មែរអូជីហ្គូលឌិនៈ ត្រៀមការប្រពន្ធ ?

អូជីហ្គូលឌិនៈ ត្រៀមការប្រពន្ធ ?

ភ្នំពេញ៖នៅលើបណ្ដាញសង្គមតិកតុកតារាចម្រៀងរ៉េបលោកលោកមាស ប៊ុនណាលិ ហៅអូជីហ្គូលឌិន (OGGOLDEN)បានបង្ហាញការថតឈុតអាពាហ៍ ពិពាហ៍ ជាមួយនារីរូបស្រស់ម្នាក់ដែលនាំឲ្យមានការលេចឭថាពួកគេថតPre-Wedding នឹងត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗនេះហើយ ។ប្រភពបានឲ្យដឹងថាOG និងសង្សារបានភ្ជាប់ស្នេហាជាមួយគ្នាតាំងពីមុនអូជី លើកពានម្លេះ ប៉ុន្ដែអ្វីដែលសឹងតែមិនគួរឲ្យជឿរក្រោយឈ្នះពានមិនទាន់បាន១ខែផង ស្រាប់តែពេលនេះប្រុសក្មេងសក់រួញអង្គាសដីរូបនេះត្រៀមការប្រពន្ធបាត់ ។គេឃើញមាននារីរូបស្រស់មួយចំនួននៅលើបណ្ដាញសង្គមក៍បានជ្រួលជ្រើមនិងថាស្ដាយមិនបានធ្វើជាកូនក្រមុំរបស់តារារ៉េប រូបនេះផងដែរ ខណៈដែលមួយចំនួនទៀតបានជូនពរអូជី និងគូស្នេហ៍ឲ្យស្រលាញ់គ្នាបានយូអង្វែង ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលេខដែលមានដាក់នៅលើផេករបស់អូជីហ្គូលឌិន តែត្រូវបាននារីម្នាក់លើកហើយនិយាយថានាងជាអ្នកគ្រប់គ្រងការងាររបស់តារាចម្រៀងរ៉េបរូបនេះ ។នារីលើកទូរស័ព្ទអូជី នោះថាមិនអាចប្រាប់រឿងOG បានទេព្រោះរឿងនោះជាជីវិតឯកជនរបស់កូនចៅខ្លួន ។ប៉ុន្ដែអ្វីដែលចម្លែកនៅពេលត្រូវសួរថាអូជី ក្រោយលើកពានជិត១ខែនេះត្រៀមចេញបទអ្វីខ្លះ នឹងមានការងារខុសពីមុនយ៉ាងណានោះនារីរូបនោះបែជាថារឿងនេះក៍មិនអាចនិយាយបានដែរ ។គេមិនដឹងថារឿងយ៉ាងណាទើបអ្នកគ្រប់គ្រងOG នោះនិយា យបានទេ ប៉ុន្ដែអ្វីដែលចម្លែកគ្រាន់តែឈ្នះពានជិត១ខែសោះ អូជី មានអ្នកលើកទូរស័ព្ទខ្លួននិយាយជំនួសទៅហើយ ដែលបញ្ហានេះសូម្បីតែតារាចម្រៀងល្បី១០ឆ្នាំមុនអូជី ក៍មិនទាន់មានជំនួយការបែបនេះផង ។

    សូមបញ្ជាក់ថាអូជីហ្គូលដិន បានក្លាយទៅជាម្ចាស់ពាន Rapper Fighterរដូវកាលទី១កាលពីថ្ងៃទី២ ខែ២ ឆ្នាំ២០២៥ ដែលពេលនេះកំពុងល្បីបទ«ឥឡូវខ្ញុំឡូយ » ដែលមានការយកមកច្រៀងCover ជាច្រើននៅលើតិកតុក។ជ័យជម្នះរបស់អូជី នេះបានកែប្រែមុខមាត់ថ្មីរបស់ខ្លួនដោយក្លាយទៅជាRapper ជំនាន់ថ្មី តាមពីក្រោយតារារៀមច្បងវណ្ណដា និងងួន ចាន់ដេវីត ជាដើម ។ប្រភពបានឲ្យដឹងថាអូជី ក៍មានសម្ថភាពមិនចាញ់តារារ៉េប ទាំងពីរខាងលើដែរ ព្រោះលោកចេះធ្វើភ្លេង និងនិពន្ធMelody ជាដើម ។ប៉ុន្ដែគេនៅមិនទាន់ដឹងថាOG នឹងផលិតបទចម្រៀងដោយខ្លួនឯង ឬចូលជ្រកនៅផលិតកម្មណាទេ ក្រោយក្ដីសុបិនក្លាយជាការពិតនោះ ព្រោះអូជី ក៍ធ្លាប់រងការរិះគន់ច្រើនផងដែរពីមហាជនថាមិនសាកសមជាម្ចាស់ពានដោយពួកគេយល់ថាម្ចាស់ជ័យលាភីពេលនោះគួរតែបានទៅលើRanngo ទើបសាកសមជាង។

 ប្រភពថាតាំងពីគ្រងពានលើកដំបូងក្នុងជីវិតមកOG ពីអ្នកធ្លាប់ធ្វើជាអ្នកដឹកម្ហូប(Delivery) នោះលែងផ្ដោតលើអាជីពចាស់ទៀតហើយ និងងាកមកត្រៀមប្រយុទ្ធនៅលើឆាកតន្រ្ដីតាមរយៈទេពកោសល្យRapper វិញម្ដង ។តែអូជី អាចឈានទៅល្បីឈ្មោះដូចវណ្ណដា និងងួន ចាន់ដេវីត ឬអត់នោះរូបគេនៅមានពេលវេលាជាច្រើនទៀតដើម្បីបញ្ចេញសម្ថភាពហើយទស្សនិកជាអ្នកដាក់ពិន្ទុ ។ប៉ុន្ដែបើOG ជិតការប្រពន្ធក្រោយឈ្នះពានមិនទាន់បាន១ខែនេះមែនគឺមានន័យថារូបគេចង់ឲ្យរឿងស្នេហានិងអាជីពសិល្បៈជោគជ័យទន្ទឹមគ្នា ហើយក៍ជាការដើរតាមគន្លងតារាចម្រៀងនី រតនា ដែលល្បីភ្លាមការប្រពន្ធភ្លែតនោះដែរ ។

ក្រៅពីOGGOLDEN តារាចម្រៀងដែលអាចច្រៀងរ៉េប បាននៅឆ្នាំ២០២៥ នេះមានដូចជា ព្រាប សុវត្ថិ ,ខ្មែរ មួយជីវិត ,អ៊ីណូ ,សុវត្ថិ មុនីវណ្ណ,ទេព ពិសិដ្ឋ ,ចាន់ សុបញ្ញា ខេមរៈ សិរីមន្ដ ,ពេជ្រ សោភា ,សួស វីសា ,ឈីន រតនៈ និងទេព បូព្រឹក្ស  …ខណៈដែលវណ្ណដា និងដេវីត កំពុងនាំមុខគេផ្នែកចម្រៀងប្រភេទនេះ នាពេលបច្ចុប្បន្ន  ៕

RELATED ARTICLES