Sunday, January 19, 2025
Homeព័ត៌មានជាតិកូន​ប្រុស​មិន​ឱ្យ​ផឹក​ស្រា ឪ​មិន​ស្តាប់​ចង​ក​សម្លាប់​ខ្លួន

កូន​ប្រុស​មិន​ឱ្យ​ផឹក​ស្រា ឪ​មិន​ស្តាប់​ចង​ក​សម្លាប់​ខ្លួន

ខេត្តកណ្តាល ៖ យុវជនម្នាក់ ឃើញឪពុកផឹកស្រាជាមួយមិត្តភក្តិច្រើនពេក ខ្លាចឪពុកមាន ជំងឺ ក៏ព្យាយាមឃាត់ ស្រាប់តែឪពុកមិនត្រឹម តែមិនស្តាប់នោះទេ ថែមទាំងបានស្តីបន្ទោស គំហកដាក់វិញទៀត ទើបធ្វើឱ្យកូនប្រុសតូចចិត្ត ក៏រត់ទៅចងកស្លាប់យ៉ាងអាណោចអាធ័ម កាល ពីវេលា៥និង៥៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិអំពៅព្រៃ៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។

យុវជនរងគ្រោះដែលចងកសម្លាប់ខ្លួន មាន ឈ្មោះផល្លី មេសា អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បាន បញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលា ម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានឃើញឪពុកអង្គុយ ផឹកស្រាជាមួយមិត្តភក្តិ ទើបព្រួយបារម្ភពីសុខភាពឪពុក ក៏និយាយទៅកាន់ឪពុកថា ឈប់ផឹក ស្រាទៀតទៅពុក ប្រយ័ត្នឈឺ។ នៅពេលឮសម្តី កូនប្រុសបែបនេះ ឪពុកក៏បានឆ្លើយគំហកតប ទៅកូនប្រុសវិញថា ហ្អែងកុំចេះដឹង អញផឹក ស្រាជារឿងរបស់អញ។ បន្ទាប់ពីត្រូវឪពុក ឆ្លើយតប ក្នុងន័យស្តីបន្ទោសបែបនេះ យុវជន រងគ្រាះក៏បានដើរចេញពីផ្ទះបាត់ទៅ លុះយប់ ជ្រៅមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារ បាននាំគ្នាដើររកដែរ តែរកមិនឃើញសោះ។

ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង ៥និង៥៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅពេលដែលប្អូនប្រុសរបស់ជនរងគ្រោះម្នាក់ ភ្ញាក់ពីដំណេកដើរចេញទៅបត់ជើង នៅក្រោយផ្ទះ ស្រាប់តែក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់នៅជាប់នឹងរបងខាងក្រោយ ផ្ទះ ចម្ងាយប្រមាណ៥០ម៉ែត្រ ទើបធ្វើឱ្យប្អូន ប្រុសជនរងគ្រោះស្រែកឆោឡោផ្អើលអ្នកជិត ខាងចោមរោមមើលនិងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ រួច បញ្ជាក់ថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាត ប្រាកដមែនដោយប្រីខ្សែគោពណ៌ខ្មៅចងកភ្ជាប់ នឹងរបងខាងក្រោយផ្ទះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES