Saturday, March 1, 2025
Homeព័ត៌មានជាតិកងទ័ពជើងគោកកម្ពុជា ប្រកាសជ្រើសរើសពលទាហានថ្មី ១៧០០នាក់

កងទ័ពជើងគោកកម្ពុជា ប្រកាសជ្រើសរើសពលទាហានថ្មី ១៧០០នាក់

ភ្នំពេញ ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌកងទ័ពជើងគោក នៃកងទ័ពជើងគោក បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១៧០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកង យោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោកសូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក។ ដូច្នេះយុវជនដែពរមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ត្រូវមកទាក់ទងទទួលយកនិងដាក់ពាក្យស្នើសុំ ដូចមានលក្ខខណ្ឌជ្រើស រើស តាមកាលបរិច្ឆេទ និងទីកន្លែង ខាងក្រោម ៖

ក. លក្ខណសម្បត្តិ ៖

១. សញាតិ ខ្មែរ ភេទប្រុស

២. មានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហា

៣. អាយុចាប់ពី ១៤ឆ្នាំ ដល់ ២៥ឆ្នាំ

៤. កម្រិតវប្បធម៌ ចាប់ពីថ្នាក់ទី១២ ឡើងទៅ

៥. មានកម្ពស់ ១.៦០ម៉ែត្រឡើង

៦. មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ

៧. គ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេងៗ

៨. បេក្ខជនត្រូវពិនិត្យសាវតារជាតិ

៩. បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម

១០. បេក្ខជនត្រូវពិនិត្យសុខភាព មុនពេលពិនិត្យលក្ខណសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជំងឺរ៉ាំរៃ និងជំងឺសរសៃប្រសាទ) នៅតាមមន្ទីរពេទ្យយោធភូមិភាគទី១.២.៣.៤.៨ និង យោធភូមិភាគពិសេស

១១. បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យរកសាធាតុញៀន ពីគណៈកម្មការជ្រើសរើស

១២. របេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋម និងលក្ខណសម្បត្តិ ពីគណៈកម្មការជ្រើសរើស បើមានសង្ស័យឬមិនច្បាស់លាស់ពីអាការជំងឺ ត្រូវបន្តពិនិត្យ វាយតម្លៃពីមន្ទីពេទ្យព្រះកេតុមាលា

១៣.បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិរបស់គណៈកម្មការជ្រើសរើសយុវជន ស្ម័ត្រចិត្ត របស់កងទ័ពជើងគោក ។

ខ.សំណុំលិខិត ៖

១. ពាក្យសុំចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ចំនួន ០៣ច្បាប់

២. លិខិតអ្នកធានា ចំនួន ០៣ច្បាប់

៣. កិច្ចសន្យារបស់សាមីខ្លួន ចំនួន ០៣ច្បាប់

៤. លិខិតបញ្ជាកកិរិយាមារយាទ (ពីបុស្តិ៍នគរបាលរដ្ឋបាល) ចំនួន ០៣ច្បាប់

៥. លិខិតបញ្ជាក់ការសិក្សា ឬសញ្ញាបត្រ (មានបញ្ជាកទទួលស្គាល់ជាផ្លូវការ) ចំនួន ០៣ច្បាប់

៦. លិខិតពិនិត្យសុខភាព (រកមេរោគថ្លើម អេដស៍ និងសារធាតុញៀន) ចំនួន ០៣ច្បាប់

៧. សេចក្តីចម្លងសំបុត្រកំណើត (ច្បាប់ដើម) ចំនួន ០៣ច្បាប់

៤. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានការបញ្ជាក់ទទួពរស្គាលជាផ្លូវការ) ចំនួន ០៣ច្បាប់

៩. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (មានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ចំនួន ០៣ច្បាប

១០. រូបថត (៤x៦ (ថតថ្មី ចំពីមុខ ផ្ទៃក្រោយយពណ៌ស ១២សន្លឹក

គ.កាលបរិច្ឆេទ ៖

– ចែកពាក្យ ៖ ចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥

– ទទួលពាក្យ ៖ ចាប់ផ្តើមពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ឃ.ទីកន្លែងចែក និងទទួលពាក្យស្នើសុំ ៖

១. យោធភូមិភាគទី១ ចំនួន ១១៨នាក់ (តំបន់ប្រតិបត្តិការសឹករងរតនគិរី, តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី, តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង)

២. យោធភូមិភាគទី២ ចំនួន ៥៣នាក់ (តំបន់ប្រតិបត្តិការសឹករងស្វាយរៀង, តំបន់ប្រតិបត្តិការសឹករងព្រៃវែង, តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ, តំបន់ប្រតិបត្តិការសឹករងក្រចេះ)

៣. យោធភូមិភាគទី៣ ចំនួន ៨១នាក់ (តំបន់ប្រតិបត្តិការសឹករងតាកែវ, តំបន់ប្រតិបត្តិការសឹករងកំពត, តំបន់ប្រតិបត្តិការសឹករងកោះកុង)

៤. យោធភូមិភាគទី៤ ចំនួន ១០៥នាក់ (តំបន់ប្រតិបត្តិការសឹករងសៀមរាប, តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ)

៥. យោធភូមិភាគទី៥ ចំនួន ១១៧៨នាក់ (តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់, តំបន់ប្រតិបត្តិការសឹករងប៉ៃលិន, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ, តំបន់ប្រតិបត្តិការសឹករងបាត់ដំបង)

៦. យោធភូមិភាគពិសេស ចំនួន ១៦៩នាក់ (តំបនប្រតិបត្តិការសឹករងកណ្តាល)។

សម្គាល់ ៖ ការជ្រើសរើសយុវជនស្ម័គ្រចិត្តសុំចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក កំណត់យកតាមលំនៅបច្ចុប្បន្នរបស់បេក្ខជន រស់នៅតាមភូមិសាស្ត្រខេត្តខាងលើ។

៦.អាទិភាព ៖ ចំពោះបេក្ខជនដែលត្រូវជាសាច់ញាតិលោហិតផ្ទាល់របស់អតីតយុទ្ធជន និងយោធិនកំពុងបម្រើការងារ ជាកូនបង្កើត បងបង្កើត ប្អូនបង្កើត និងចៅបង្កើត។

សូមបេក្ខជនអញ្ជើញមកទាកទងសាកសួរព័ត៌មានលម្អិត ដើម្បីបំពេញទម្រង់បែបបទផ្សេងៗ នៅទីកន្លែងចែកនិងទទួលពាក្យ ដូចមានខាងលើ នៅរៀងរាល់ម៉ោងធ្វើការ ដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ឡើយ។

ចំពោះព័ត៌មានផ្សេងៗបន្ថែម បេក្ខជនអាចទាក់ទងមកកាន់ក្រុមការងារផ្ទាល់ តាម ទូរស័ព្ទ លេខ 0978811369 0974821111/097 290 7666 1 … ។

ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក បានចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ភាពមិនប្រក្រតីក្នុងដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក នេះផងដែរ ដោយបញ្ជាក់ថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេស យុវជនដែលមានបំណងចូលបម្រើការងារជាយោធិន ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកឱ្យបានជ្រាបថា ដើម្បីផ្តល់ឱកាសប្រកបដោយតម្លាភាពនិងយុត្តិធម៌ ដល់យុវជនទូទៅ ក្នុងការដាក់ពាក្យចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេស ចូលរួមទប់ ស្កាត់ក្នុងករណីមានបុគ្គលមួយចំនួន ឆ្លៀតឱកាសកេងចំណេញ តាមរយៈការធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។ គណៈកម្មការសូមអំពាវនាវដល់សាធារណជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ក្នុង ករណីមានបុគ្គល ណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ។គណៈកម្មការ សូមធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា រាល់បុគ្គលដែលប្រព្រឹត្តខុសនឹងគោលការណ៍ខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ករណីមានបុគ្គលឆ្លៀតឱកាស ដូចជម្រាបជូនខាងលើ សូមសាធារណជន អាណាព្យាបាលនិងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានមកក្រុមការងារ ដោយផ្ទាល់ តាមទូរស័ព្ទលេខ 012 352 020/076 217 50 95/096 811 12 02/066 556 656។

គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អាណាព្យាបាល និងបេក្ខជនទាំងអស់ ដែលសហការគាំទ្រដល់ដំណើរការជ្រើសរើសនេះឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់៕

RELATED ARTICLES