ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បាននាំគ្នាធ្វើសកម្មភាពលួចលុយ និងគ្រឿងអលង្ការគេ បានសម្រេច បម្រុងរត់គេចខ្លួន ត្រូវជនរងគ្រោះ ប្តឹងសមត្ថកិច្ចឱ្យចាប់យកទៅសាកសួរនៅប៉ុស្តិ៍ កាលវេលាម៉ោង៩និង៣០យប់ ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវម្ចាស់ទ្រព្យប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួននេះ មានឈ្មោះចាន់ សុជាតិ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅ ផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្ត កំពង់ស្ពឺ និងម្នាក់ទៀត ឈ្មោះវ៉េន សុវណ្ណរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបមកពីថៃ ស្នាក់នៅជាមួយគ្នា។ ចំណែក ជនរងគ្រោះ ឈ្មោះទឹម ភាណុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិកើត ហេតុខាងលើ មានស្រុកកំណើតនៅភូមិសហ គមន៍ខាងកើត ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺ បានបាត់លុយចំនួន៤៦០ដុល្លារ ខ្សែ ដៃប្លាក ទីន១ខ្សែ តម្លៃ២៨០ដុល្លារ និងកាត ទូរស័ព្ទជិត១០០ដុល្លារ។
តាមសម្តីពីជនរងគ្រោះ បានរៀបរាប់ឱ្យ ដឹងថា រូបគេ និងជនសង្ស័យ ឈ្មោះចាន់ សុជាតិ ជាអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា ដោយ ឃើញជនសង្ស័យគ្មានការងារធ្វើ ក៏ហៅមកធ្វើ ជាព្រូឡានជាមួយ ហើយមុនពេលកើតហេតុ ២ថ្ងៃ ស្រាប់តែឃើញជនសង្ស័យឈ្មោះវ៉េន សុវណ្ណរ៉ា បានមកសុំរស់នៅជាមួយ ក៏សមគំនិត គ្នាលួចទ្រព្យសម្បត្តិរបស់គាត់ ទើបគាត់ទៅ ប្តឹងសមត្ថកិច្ចឱ្យតាមចាប់ជនសង្ស័យទាំង២ នាក់ នាំទៅប៉ុស្តិ៍ធ្វើការសាកសួរ និងឆែកក្នុង កាបូបឈ្មោះវ៉េន សុវណ្ណរ៉ា ឃើញមានប្រាក់ ចំនួន៤០០ដុល្លារ រួមនឹងកាតទូរស័ព្ទ៥ទៅ៦ សន្លឹក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ វ៉េន សុវណ្ណរ៉ា បានបដិសេធថា រូបគេមិនបាន លួចយករបស់ជនរងគ្រោះឡើយ ឯលុយដែល នៅក្នុងកាបូបរបស់គេ គឺទើបវេរមកពីប្រទេស ថៃ ដើម្បីធ្វើលិខិតឆ្លងដែនបន្តទៀត តែក្រោយ មកជនរងគ្រោះ សុំយកលុយចំនួន៤០០ដុល្លារ រួមទាំងកាតទូរស័ព្ទវិញ ដោយមិនដាក់ពាក្យ បណ្តឹងដោយយល់ថា ជាអ្នកស្រុកជាមួយគ្នា ហើយសមត្ថកិច្ចក៏ដោះលែងជនសង្ស័យទាំង ២នាក់ឱ្យត្រឡប់ទៅវិញ ដោយសំអាងលើជន រងគ្រោះមិនដាក់ពាក្យប្តឹង៕