Saturday, July 12, 2025
Homeព័ត៌មានជាតិឃាត់​បុរស​ម្នាក់​ សង្ស័យ​បន្លំ​ចូល​លួច​កាត​ទូរ​ស័ព្ទ និង​លុយ​៥០​មឺុន​រៀល

ឃាត់​បុរស​ម្នាក់​ សង្ស័យ​បន្លំ​ចូល​លួច​កាត​ទូរ​ស័ព្ទ និង​លុយ​៥០​មឺុន​រៀល

ភ្នំពេញ : បុរសម្នាក់ពេលចូលក្នុងផ្ទះលក់បាយហើយបន្លំលួចកាតទូរស័ព្ទចំរុះនិងលុយ៥០មឺុនរៀល ក្នុងថតតុពេលដាក់ចូលក្នុងកាតាបស្ពាយហើយរៀបនិងឡើងបើកមូ៉តូឌ្រីមសង់ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១FL ៣៦៦៧សេរីឆ្នាំ ២០១៧ហើយក៏ម្ចាស់ផ្ទះចាប់ស្រែកផ្អើលឆាឡារួចត្រូវប្រជាពលរដ្ឋ វាយបែកមុខ កាលវេលាម៉ោ៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចមុខផ្ទះ លេខ៣៥៣ក្រុម១ ស្ថិតនៅភូមិត្នោតជ្រំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នូច រតនា ភេទប្រុស អាយុ៤១ឆ្នាំមុខរបរលក់បាយស្រូបនិងកាតទូរស័ព្ទដៃស្នាក់នៅផ្ទះកើតហេតុខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថាដោយមុនកើតហេតុមានបុរសម្នាក់ជិះមូ៉តូឌ្រីមសង់ហើយចូលមកផ្ទះគាត់ហូបបាយតែមិនទាន់បានដាក់បាយអោយផងក៏បុរសនោះសួរថាមានលក់កាតទូរស័ព្ទអត់ហើយគាត់ឆ្លើយថាមានរួចក៏គាត់សួរទៅបុរសនោះយកកាតទូរស័ព្ទប្រព័ន្ធអីបុរសនោះថាយកប្រពន្ធស្មាត(SMART)ចំនួន២ដុល្លាសហរដ្ឋអាមេរិចរួចក៏ទៅយកនៅថតតុពេលយកអោយក៏ទៅដាក់បាយអោយបុរសជនសង្ស័យហើយពេលដាក់បាយអោយបុរសនោះថាប្រញ្ញាប់មិនបាយហូបទេចាំថ្ងៃក្រោយតែដោយគាត់សង្ស័យក៏ឃាត់មូ៉តូមិនអោយជិះចេញទៅរួចស្រែកអោយប្ដីគាត់មើលថតតុលុយមានបាត់អត់ហើយប្ដីគាត់ស្រែកពីក្នុងផ្ទះថាបាត់លុយហើយក៏គាត់ចាប់ឆែកកាតាបស្ពាយក៏ឃើញប្រអប់លុយក្នុងកាតាបស្ពាយហើយក៏ស្រែកអោយប្រជាពលរដ្ឋេជិតខាងជួយចាប់ហើយក៏ប្រជាពលរដ្ឋទប់កំហឹងមិនជាប់វាយម្នាក់មួយដៃម្នាក់បែកមុខរួចទើបប្ដឹងសមត្ថកិច្ចអោយមកយកទៅបុ៉ស្តិ៍ដើម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យមានឈ្មោះ វ៉ា យ៉ន់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានសារភាពបន្ទាប់ពីសមត្ថកិច្ចឃាត់យកសាកសួរនាំនៅបុ៉ស្តិ៍ថាបានបន្លំលួចយកប្រអប់លុយចំនួន៥០មឺុនរៀលនិងកាតទូរស័ព្ទចំរុះពិតប្រាកដដូចស្រ្តីជនរងគ្រោះចោទប្រកាន់មែនដោយខ្វះខាតលុយកាក់ចាយវាយ ។
សមត្ថកិច្ចបានប្រាប់ថាស្រ្តីរងគ្រោះបានចាប់បុរសជនសង្ស័យប្រគល់អោយសមត្ថកិច្ចដោយបន្លំលួចយកលុយចំនួន៥០មឺុនរៀលនិងកាតទូរស័ព្ទដៃចំរុះសរុបប្រហែល១៥០ដុល្លាសហរដ្ឋអាមេរិចពិតប្រាកដតាមចំលើយជនសង្ស័យបានសារភាពខ្លួនចូលលួចមែនហើយបុរសជនសង្ស័យជាជើងចាស់ខាងបន្លំចូលលួចទ្រព្យសម្បត្តិអាជីវករលក់ដូរក្រោយពីសាកសួរនាំក៏ធ្វើការដកហូតមូ៉តូឌ្រីមសង់ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១FL ៣៦៦៧សេរីឆ្នាំ២០១៧របស់ជនសង្ស័យនិងកាតទូរស័ព្ទចំរុះគ្រប់ប្រព័ន្ធសរុបតំលៃ១៥០ដុល្លានិងលុយខ្មែរ៥០មឺុនរៀលចំណែកលុយនិងកាតទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញហើយជនសង្ស័យកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES