ភ្នំពេញ : មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹមរវាងរថយន្តលុចសីុសពណ៍សពាក់ស្លាក លេខភ្នំពេញ២Z ៩៥៩៦បើកបរដោយបុរសជាមន្រ្តីរាជការម្នាក់ហើយជ្រុលទៅបុកមូ៉តូMSXពណ៍ស ពាក់ស្លាកលេខភ្នំពេញ១FO ៤៤៥៩ហើយបណ្ដាលម្ចាស់មូ៉តូបើុយចេញពីមូ៉តូនិងមូ៉តូចូល ក្រោមរថយន្តបណ្ដាលអោយបុរសអ្នកបើកមូ៉តូរងរបួសត្រូវរថយន្តសង្រ្គោះឯកជនមកយកទៅព្យាបាល កាលម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចផ្លូវ៣៦០កែងនិងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ គីន សុធី ភេទប្រុស អាយុ២៥ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញបានប្រាប់អ្នកយកពត៍មានយកថាដោយមុនកើតគាត់ ចេញពីផ្ទះគោលបំណងជិះមូ៉តូmSXពណ៍ពាក់ស្លាកលេខភ្នំពេញ១FO ៤៤៥៩សេរីឆ្នាំ២០១៦ តែពេលមកដល់ចំណុចកើតហេតុតាមផ្លូវ១០៥ក្នុងទិសដៅពីលិចទៅកើតឆ្លងកាត់ផ្លូវ៣៦០បានពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តលុចសីុស៤៧០ពណ៍សពាក់ស្លាកលេខភ្នំពេញ២Z ៩៥៩៦បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងមកជើងមកបុកមូ៉តូរបស់គាត់ចំពាក់កណ្ដាលមូ៉តូចូលក្រោមរថយន្តគិនឡើងខ្ទាតស្ទះទាំងសុងតែសំណាងល្អគាត់បានខ្ទាតចេញពីមូ៉តូហើយបោកទៅនិងថ្នល់ក្រោយមកក៏គាត់សន្លប់រួចត្រូវរថយន្តមន្ទីរពេទ្យឯកជនយកទៅសង្រ្គោះហើយក៏សមត្ថកិច្ចមកដល់កន្លែងកើតហេតុ ។
អ្នកបើករថយន្តបង្កហេតុហេតុមានឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរមន្រ្តីរាជការស្នាក់នៅ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញបានប្រាប់សមត្ថកិច្ចផ្នែកវាស់វែងថាដោយមុន កើតហេតុគាត់បើករថយន្តចេញពីផ្ទះគោលបំណងទៅសាលារៀនប៉ូលិសដីឥដ្ឋហើយបានជិះតាមផ្លូវ៣៦០ក្ន៧ងទិសដៅពីត្បូងទៅជើងដោយផ្លូវស្ងាត់ក៏មានមូ៉តូម៉ាកហុងដាMSXពណ៍សបើកបរដោយបុរសម្នាក់ឆ្លងចេញពីផ្លូវ១០៥ពីលិចទៅកើតលឿនពេករួចក៏ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកមូ៉តូចូលក្រោមរថយន្តតែម្ដងចំណែកអ្នកបើកមូ៉តូរបួសស្រាលគាត់និងទទួលខុសត្រូវរាល់ការព្យាបាលនិងសងថ្លៃខូចខាតម៉ូតូ ។
សមត្ថកិច្ចជំនាញវាស់វែងខណ្ឌចំការមនបានប្រាប់ថាដោយមានកើតហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយននតលុចសីុស៤៧០បុកមូ៉តូMSXហើយបណ្ដាលបុរសអ្នកបើកមូ៉តូរបួសសន្លប់ត្រូវរថយន្តឯកជនដឹកយកទៅសង្រ្គោះហើយក៏ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនជាបណ្ដាះអាសន្នរងចាំដោះស្រាយពេលក្រោយ ។
ឡិចសីុស៤៧០បុកម៉ូតូ MSX ចូលក្រោមរថយន្តរបួស
RELATED ARTICLES