ភ្នំពេញ ៖ ស្រីស្រស់តូចតន់ នែប ព្រំរិទ្ធិកា ឡើងកាលីពជិះរថយន្ដថ្លៃកប់ពពក ម៉ាកBentley (បេនធ្លីយ៍) តម្លៃខ្ទង់ជាង ៣០ម៉ឺនដុល្លារ ដើរលេងកម្សាន្ដយ៉ាងរីករាយ កាលពីពេលថ្មីៗនេះ តែតាមព័តមានថា នាងមិនមែនមានតែរថយន្ដ Bentley មួយគ្រឿងនោះទេ គឺនៅមានរថយន្ដប្រណីតៗមួយចំនួនទៀត ដែលនាងជិះឆ្លាស់គ្នា ទើបធ្វើឲ្យតារារួមអាជីព ស្ញប់ស្ញែងស្រីស្អាតរូបនេះកាន់តែខ្លាំងថា ទើបតែឡើងកូដថ្មីៗសោះ ស្រីស្រស់មានលុយទិញឡានទំនើបជិះ មិនចាញ់សេដ្ឋិនីឡើយ ។

អ្នកយកព័តមានយើង មិនអាចសុំការបញ្ជាក់ពីកញ្ញា នែប ព្រំរិទ្ធិកា បានទេ ដោយសារទូរស័ព្ទចូល តែនាងមិនលើកទទួល ។ ប៉ុន្ដែការជិះឡានថ្មី ១គ្រឿង តម្លៃស្មើផ្ទះវីឡា ១ខ្នងនេះកើតមានក្រោយពីស្រីស្អាត រិទ្ធិកា ហ៊ានបញ្ចេញស្បែកសខ្ចីរបស់នាងកាន់តែខ្លាំង ដូចជាថតបង្អួតសម្រស់គល់សុដន់ និងសាច់គល់ភ្លៅ ឲ្យសណ្ឋាគា មួយ នៅក្រុងព្រះសីហនុ ដោយគ្មានញញើត ខណៈកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាងស្លៀកឈុតប៊ីគីនី ប្រារព្ធខួបកំណើតគម្រប់អាយុ ២៦ឆ្នាំ ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើរិទ្ធិកា មានលុយដុល្លារទាំងដុំៗ ទិញរថ យន្ដទំនើប តម្លៃខ្ពស់ Bentley នោះ ដោយសាច់លុយរបស់នាងផ្ទាល់ខ្លួន ឬសង្សារនាងកាដូឲ្យនៅថ្ងៃខួបកំ ណើតនោះទេ ។

គេកត់សម្គាល់ថា ក្រៅពី នែប ព្រំរិទ្ធិកា តារាដែលជិះរថយន្ដម៉ាក Bentley មានដូចជាអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងតារាសម្ដែង ហង្ស ម៉ារីនី ជាដើម ។ ប្រភពបានឲ្យដឹងថា រិទ្ធិកា មានជម្រើសស្នេហាច្រើន ហើយបើនាងទទួលសំណើស្នេហាប្រុសទ្រព្យស្ដុកដែលភាគច្រើនជាថៅកែទាំងនោះ កុំថាឡើយរថយន្ដទំនើប ១គ្រឿង ទោះបីជានាងចង់ជិះយន្តហោះផ្ទាល់ខ្លួន Private Jet ក៏មានអ្នកស្ម័គ្រចិត្តដឹកនាងដើរលេងដូចពេជ្រ សូលីកា ដែរ ។


នែប ព្រំរិទ្ធិកា តារាកូនខ្មែរកាត់ថៃ ត្រូវបានគេចាប់អារម្មណ៍ ក្រោយពេលនាងថតវីដេអូរឿងខ្លីៗ ជាមួយ Dj ផាន់រ៉ុង និងលេចមុខតាមស្ពតពាណិជ្ជកម្មមួយចំនួន។ ពិធីការិនី CTN រូបនេះ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា នាងបានវិលមកត្រូវរ៉ូវគ្នាជាមួយសង្សារចាស់វិញ ក្រោយពីបែកគ្នាមួយរយៈធំ ។ ការចេញមុខអះអាងរបស់នាងបែបនេះ ធ្វើឲ្យរឿងគេសង្ស័យថា នាង និង DJ ផាន់រ៉ុង មានទំនាក់ទំនងគ្នាស៊ីជម្រៅនៅក្រៅឆាកនោះ បានស្ងប់ស្ងាត់ទៅវិញ ខណៈរិទ្ធិកា ថារូបនាងនិងគូដណ្ដឹង ឌីជេ រូបនោះក៏ស្គាល់គ្នាដែរ ។


សូមបញ្ជាក់ថា នែប ព្រំរិទ្ធិកា ក្រៅពីសម្រេចក្ដីសុបិនក្លាយជា ពិធីការិនី (MC) នោះ នាង ក៏ចង់ថតភាពយន្ដ ខ្នាតធំ និងរឿងភាគផងដែរ បន្ថែមពីលើការសម្ដែងរឿងខ្លីៗជាច្រើន ដែលនាងធ្លាប់ថតជាមួយ DJ ផាន់រ៉ុង ។ ប៉ុន្ដែស្រីស្រស់ស៊ិចស៊ីរូបនេះ មិនមិនទាន់ត្រូវបាន CTN ផ្ដល់ឱកាសឲ្យនាងកាន់កម្មវិធីប្រគំតន្រ្ដីធំៗ និងតួឯក ភាពយន្ដនៅឡើយ ៕

