Friday, August 22, 2025
Homeព័ត៌មានជាតិចាប់បាន​តែ​​អ្នក​​កត់​​កន្ទុយ​លេខ​​តូច​តាច ចំណែក​មេ​ធំ​ចាប់​មិន​ដែល​បាន

ចាប់បាន​តែ​​អ្នក​​កត់​​កន្ទុយ​លេខ​​តូច​តាច ចំណែក​មេ​ធំ​ចាប់​មិន​ដែល​បាន

​ភ្នំពេញ​ ៖​ ស្ត្រី​កូន​កញ្ច្រែក​ដែល​ជា​អ្នក​កត់​កន្ទុយលេខដូរបាយ០២នាក់ត្រូវបានសណ្តាប់ធ្នាប់សាលា ខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួន០២ទីតាំងកាលពីល្ងាចថ្ងៃ​ទី​ ២៣​ ខែកុម្ភះ​ ឆ្នាំ​២០១៦៧នៅចំណុចក្នុងផ្សារជិនណានភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

កូនកញ្ច្រែងខាងលើទី១ឈ្មោះប៊ូ ចំណាន អាយុ៣៧ឆ្នាំស្នាក់

នៅផ្ទះជួលភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ទី២ឈ្មោះប៊ុន ស្រីល័ក្ខ អាយុ ១៨ឆ្នាំស្នាក់នៅផ្ទះជួលភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមសំដីពីអាជ្ញាធរខណ្ឌបានឲ្យដឹងថា បន្ទាប់ពី មានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញល្បែងសុីសង កត់ឆ្នោត រីកដុះដាល ជាច្រើនកន្លែង តាមផ្សារ តាមទីប្រជុំជន ទើបកម្លាំងសណ្តាប់ធ្នាប់ខណ្ឌស្រាវជ្រាវ តាមច្បាមទើបឈានទៅបង្ក្រាបបាន០២ទីតាំងខាងលើនិងឃាត់ខ្លួនបានអ្នកកត់កន្ទុយលេខ០២នាក់។

ក្នុងកាបង្ក្រាបកូនកញ្ច្រែង០២ទីតាំងខាងលើដកហូតបាន *ទីតាំងទីមួយ: ឈ្មោះប៉ុន ស្រីលក្ខ័ដកហូត  -ក្រដាស់កត់កន្ទយលេខមួយចំនួន -តុចចំននួ០១-កៅអីចំនួន០១ -ម៉ាសុីនគិតលេខ០១ -កន្ត្រោជរ័ចំនួន០១ -បុិចចំនួន០២ដើម -បន្ទាប់ចំនួន០១-ប្រាក់ចំនួន១៦0000រៀល។

*ទីតាំងទីពីរៈ-ឈ្មោះប៉ូ  ចំណានសំភារៈដកហូតមានក្រដាសសំរាប់កត់កន្ទុយលេខមួយចំនួន-តុចំនួន០១ -កៅអីចំនួន០១-ម៉ាសុីនគិតលេខចំនួន០១-បុិចចំនួន០២ដើម  -បន្ទាប់ចំនួន០១ -កន្រ្ទាក់ជរ័ចំនួន០១-ប្រាក់ចំនួន ១៤៥000រៀល។

តាម​ចម្លើយ​សារភាព​របស់​កូនកញ្ច្រែងទាំង​០២នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​ សកម្មភាព​កត់​ កន្ទុយលេខ​ខុសច្បាប់​ពិតប្រាកដ​មែន​ ព្រោះ​ដើម្បី​ចិញ្ចឹម​ ជីវភាព​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ៕

ប្រជាពលរដ្ឋបានលើកឡើងថាអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបបានតែកូនកញ្ច្រែងស៊ីឈ្នួលកត់ដូរបាយប៉ុណ្ណោះចំណែកទីតាំងមេធំៗមិនដែលឃើញចុះបង្ក្រាបឡើយជាក់ស្តែងដូចនៅក្នុងផ្សារដីហុយ ផ្សារទឹកថ្លាផ្សារបឹងឈូកជាដើមមិនដែលឃើញមុខអាជ្ញាធរចុះបង្ក្រាបចឡើយសង្ស័យជាឆ្នាំងបាយហើយមើលទៅ?

បច្ចុប្បន្នគណះបញ្ចាការឯកភាពខណ្ឌបានប្រគល់កូនកញ្ច្រែងទាំង២នាក់ខាងលើអោយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខយកទៅសាកសួរបន្ត៕

RELATED ARTICLES