Sunday, January 19, 2025
Homeព័ត៌មានជាតិខ្យល់​កន្ត្រាក់​បំផ្លាញ​សាលា​រៀន និង​ផ្ទះ​​ប្រជាពល​រដ្ឋ​៥៦​ខ្នង

ខ្យល់​កន្ត្រាក់​បំផ្លាញ​សាលា​រៀន និង​ផ្ទះ​​ប្រជាពល​រដ្ឋ​៥៦​ខ្នង

ខេត្តឧត្តរមានជ័យ ៖ ភ្លៀងមួយមេធំលាយឡំទៅដោយខ្យល់កន្ត្រាក់ បានបោកបក់ទៅលើ ស្រុក និងក្រុងចំនួន២ ក្នុងខេត្តឧត្តរមានជ័យ បង្កឱ្យសាលារៀន ព្រមទាំងលំនៅឋានរបស់ ប្រជាពលរដ្ឋសរុប៥៦ខ្នង ត្រូវទទួលរងការខូច ខាត កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រក្រុងសំរោង និងស្រុកបន្ទាយអម្ពិល។

តាមប្រភពពីសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ​ បានបញ្ជាក់ឱ្យដឹង ថា កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្ត្រាក់ បានធ្លាក់បោកបក់គ្របដណ្តប់មកលើក្រុងសំរោង និងស្រុកបន្ទាយអម្ពិល បង្កឱ្យមានការខូចខាត ទ្រព្យសម្បត្តិសាធារណៈ ព្រមទាំងលំនៅឋាន ប្រជាពលរដ្ឋជាច្រើន។

តាមប្រភពពីអាជ្ញាធរក្រុងសំរាង បានឱ្យ ដឹងថា មានភូមិចំនួន២ ដែលបានទទួលរងផល ប៉ះពាល់ដោយសារតែភ្លៀង និងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៣ កុម្ភៈ ក្នុងនោះមានភូមិ គោកច្រេស និងភូមិអូរប្ញស្សី និងបង្កឱ្យមាន ការខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន២៥ខ្នង ក្នុងនោះ របើកដំបូលចំនួន៩ខ្នង របើកជញ្ជាំង ចំនួន១៥ខ្នង និងធ្លាក់ពីលើជើងតាង១ខ្នង ជាមួយនេះ ស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន ៣ផ្ទាំង ក៏ទទួលរងការខូចខាតផងដែរ។

ដោយឡែក អាជ្ញាធរស្រុកបន្ទាយអម្ពិល បានបញ្ជាក់ថា ភ្លៀង និងខ្យល់កន្ត្រាក់ខាងលើ បានបង្កឱ្យមានផលប៉ះពាល់មកលើភូមិ៣ រួម មាន ភូមិសំរោងតាហែរ ភូមិគោកកំប៉ុស្តិ៍ និង ភូមិទំនប់ចាស់។ គ្រោះធម្មជាតិមួយនេះ បាន បំផ្លាញលំនៅឋានប្រជាពលរដ្ឋសរុប៣០ខ្នង ក្នុង នោះ របើកដំបូល២៣ខ្នង របើកជញ្ជាំង៣ខ្នង របើកដំបូលបន្ទប់ទឹក១ខ្នង និងធ្លាក់ពីលើជើង តាងចំនួន៣ខ្នង។ ជាមួយនេះ សាលារៀន១ខ្នង ក៏ទទួលរងរការខូចខាតផងដែរ ព្រមទាំងបង្ក ឱ្យមនុស្សម្នាក់ ទទួលរងរបួសទៀតផង៕ ឡុង

RELATED ARTICLES