Saturday, July 12, 2025
Homeព័ត៌មានជាតិបាតុ​កម្ម​ចាក់​ត្រី​បិទ​ផ្លូវ​នៅ​ប៉ោយ​ប៉ែត រក​ឃើញ​ដំណោះ​ស្រាយ

បាតុ​កម្ម​ចាក់​ត្រី​បិទ​ផ្លូវ​នៅ​ប៉ោយ​ប៉ែត រក​ឃើញ​ដំណោះ​ស្រាយ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីកើតមានបាតុកម្មចាក់ត្រីបិទផ្លូវនៅចំណុចច្រកទ្វារ អន្តរជាតិប៉ោយប៉ែតរួចមក មកដល់វេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បាតុករបានសម្រចផ្អាកការតវ៉ាជាបណ្តោះអាសន្ន សិន បន្ទាប់ពីភាគីថៃ បានយល់ព្រមយកថ្លៃ ពន្ធនាំចូលត្រី ត្រឹម៥០០បាត ក្នុងមួយរទេះ។

ការពិភាក្សារកដំណោះស្រាយជូនដល់ បាតុករខាងលើ ធ្វើឡើងដោយភាគីខ្មែរដឹកនាំ ដោយលោកង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែត លោកស៊ឹម សំអាត ប្រធានច្រកទ្វារ អន្តរជាតិប៉ោយប៉ែត និងប្រធានការិយាល័យ គយនិងរដ្ឋាករ ជាមួយនឹងភាគីថៃ ដោយចំណាយ ពេល២ថ្ងៃ។ ជាលទ្ធផល ភាគីថៃបានសម្រេច យល់ព្រមយកតម្លៃពន្ធសម្រាប់ការនាំចូលត្រី មកកាន់ប្រទេសកម្ពុជាត្រឹមតែចំនួន៥០០បាត ប៉ុណ្ណោះក្នុងមួយរទេះ ប៉ុន្តែការសម្រេចបែប នេះ មានសុពលភាពត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះប៉ុណ្ណោះ ចំណែកចាប់ពីដើមខែមីនា តទៅ នឹងត្រូវមានការសម្រេចថ្មី។

អ្វីដែលជាការកត់សម្គាល់ ការចរចារក ដំណោះស្រាយរវាងភាគីខ្មែរ និងថៃ រយៈពេល ២ថ្ងៃមកនេះ គេមិនឃើញវត្តមានប្រធានទំនាក់ទំនងការិយាល័យព្រំដែន និងប្រធានអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ មកចូលរួមពិភាក្សា រកដំណោះស្រាយជូនដល់បាតុករខ្មែរនោះទេ។

បន្ទាប់ពីទទួលបានដំណោះស្រាយខាងលើ ក្រុមបាតុករខ្មែរ បាននាំគ្នាយល់ព្រមផ្អាកការ តវ៉ាជាបណ្តោះអាសន្ន ដោយព្រមបើកផ្លូវច្រក ទ្វារអន្តរជាតិប៉ោយប៉ែតឡើងវិញ។ យ៉ាងណាក្តី ដំណោះស្រាយខាងលើនេះ ហាក់មានរយៈពេល ខ្លីណាស់ ពោលគឺនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ខែមីនា ទៅហើយ។ ចំណែកការ កំណត់តម្លៃពន្ធចាប់ពីខែមីនាតទៅ គេមិនទាន់ ដឹងថា អាចនឹងមានការតម្លៃថ្លៃពន្ធដល់កម្រិត ណា ហើយភាគីអាជីវករខ្មែរអាចទទួលយក បានដែរឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីបាតុកម្មមួយ បានកើតឡើងនៅ ចំណុចស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិត ក្នុងក្រុងប៉ោយប៉ែត ដោយប្រជាពលរដ្ឋដែល ប្រកបរបរនាំត្រីចូលមកពីប្រទេសថៃប្រមាណ ១០០នាក់ បាននាំគ្នាដឹកត្រីតាមរទេះ យកមក ចាក់ចោលពេញផ្លូវ ព្រមទាំងយកត្រីទៅចៀន នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៀត ផង បន្ទាប់ពីផ្ទុះកំហឹង នឹងមន្ត្រីគយថៃ សម្រេច ដំឡើងថ្លៃពន្ធខ្លាំងពេក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរនាំត្រីចូលមកពី ប្រទេសថៃប្រមាណ១០០នាក់ បានអូសរទេះ ដឹកត្រីប្រមាណ២០ ទៅ៣០គ្រឿង រួចនាំគ្នា ចាក់ត្រីចោលពេញកណ្តាលផ្លូវ និងថែមទាំង យកត្រីទៅចៀន នៅកណ្តាលផ្លូវទៀតផង ធ្វើឱ្យ រថយន្តតូចធំ ព្រមទាំងរទេះអូសដឹកទំនិញ មិន អាចធ្វើដំណើរឆ្លងកាត់បានឡើយ ជាហេតុនាំ ឱ្យមានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ តាន់តាប់នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ការតវ៉ាបិទច្រកទ្វារអន្តរជាតិមួយនេះ ធ្វើ ឡើង ដោយសារតែប្រជាពលរដ្ឋខ្មែរអ្នកប្រកប របររកស៊ីនាំត្រីចូលមកពីប្រទេសថៃ ផ្ទុះកំហឹង នឹងភាគីមន្ត្រីគយថៃ ដែលបានតម្រូវឱ្យប្រជាពលរដ្ឋខ្មែរអ្នកស៊ីនាំត្រីចូល បង់ប្រាក់ពន្ធខ្ពស់ ខ្លាំងពេក ខុសពីសព្វមួយដង ទើបធ្វើឱ្យក្រុម អាជីវករកើតទុក្ខមិនសុខចិត្ត ក៏ធ្វើការតវ៉ាដោយ ចាក់ត្រីពេញផ្លូវ បិទច្រកអន្តរជាតិមួយនេះតែ ម្តង។

តាមសម្តីក្រុមអ្នកតវ៉ា បានបញ្ជាក់ថា ពី មុនត្រីមួយរទេះទំងន់២០០គីឡូក្រាម សមត្ថកិច្ច មន្ត្រីគយថៃ យកពន្ធតែចន្លោះពី៣០០ ទៅ៤០០ បាតតែប៉ុណ្ណោះ ស្រាប់តែពេលនេះឡើងថ្លៃដល់ ទៅ១៥០០បាតវិញ ពោលគឺឡើង១ទ្វេជា៥ ជាហេតុធ្វើឱ្យក្រុមអាជីករទ្រាំមិនបាន ក៏ផ្ទុះ ការតវ៉ាតែម្តង

RELATED ARTICLES