ខេត្តក្រចេះ ៖ ស្ត្រីមេម៉ាយកូន២ម្នាក់ ត្រូវឃាតករដៃឆៅមិនស្គាល់មុខ លបចូលចាក់ សម្លាប់នៅក្នុងបន្ទប់ទឹក បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័មក្នុងថ្លុកឈាម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹកផ្ទះស្ត្រីរងគ្រាះ ស្ថិតក្នុងភូមិ អូរគ្រៀង ស្រុកសម្បូរណ៌។
ស្ត្រីរងគ្រាះដែលត្រូវឃាតករចាក់សម្លាប់ យ៉ាងសាហាវឃោរឃៅនោះ មានឈ្មោះអេង ម៉េងជា អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយ មាន កូនក្នុងបន្ទុកចំនួន២នាក់ (ប្រុស១ ស្រី១) សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងស្ត្រី- រងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុពួកគាត់ បានលាន់ឮសំឡេងក្តុងក្តាំង ចេញពីផ្ទះស្ត្រីរងគ្រោះដែរ តែមិនបានចាប់- អារម្មណ៍នោះទេ ព្រោះនឹកស្មានថាជាសំឡេង ជ្រូក ព្រោះផ្ទះស្ត្រីរងគ្រោះ មានចិញ្ចឹមមេជ្រូក ក្នុងនោះដែរ។ រហូតមកដល់វេលាម៉ោងកើត- ហេតុខាងលើ ខណៈដែលកូនប្រុសស្រីរបស់ ស្ត្រីរងគ្រោះ ត្រឡប់មកពីរៀនវិញចូលដល់ផ្ទះ បានបន្តិច ក៏រត់ចេញមកក្រៅស្រែកឆោឡោហៅ គេឯងឱ្យជួយដោយប្រាប់ថា ម្តាយពួកគេបាន ស្លាប់ហើយ។ ភ្លាមនោះ អ្នកជិតខាងក៏ផ្អើល ចូលទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកទៅហើយ រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ដល់ទីតាំងកើតហេតុ លុះធ្វើកោសល្យវិច័យ សពរួច ក៏បញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះត្រូវ ជនដៃដល់ជាឃាតករ ចាក់ប្រហារដោយអាវុធ មុខស្រួច បណ្តាលឱ្យមុតត្រង់បំពង់ក និងក្រោយ ស្លឹកត្រចៀកផ្នែកខាងឆ្វេង។ ចំណែកកញ្ចឹងក ផ្នែកខាងក្រោយ មានស្នាមជាំព្រមទាំងមាន ស្លាកស្នាមចាក់ប្រហារនៅលើដងខ្លួនផងដែរ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជន- រងគ្រោះត្រូវឃាតករ ចាក់សម្លាប់តែមិនដឹងថា ជារឿងគំនុំ ឬជារឿងអ្វីផ្សេងនោះទេ ព្រោះ ថា តាមពិនិត្យមើលទ្រព្យសម្បត្តិក្នុងផ្ទះ មិន ឃើញមានបាត់បង់អ្វីទាំងអស់។ ហេតុនេះបញ្ជាក់ ថា ឃាតករមានបំណងតែមួយគត់ គឺយកជីវិត របស់ស្ត្រីរងគ្រោះតែម្តង។
ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា កំពុងធ្វើការស្រាវ- ជ្រាវរកមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ ដើម្បី វែកមុខឃាតករ និងនាំខ្លួនយកមកចាត់ការ តាមច្បាប់។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី។