Sunday, July 13, 2025
Homeព័ត៌មានជាតិបញ្ជូន​ជន​សង្ស័យ​៨​នាក់ ក្នុង​សំណុំ​រឿង​៣ផ្សេង​គ្នា ទៅ​តុលា​ការ

បញ្ជូន​ជន​សង្ស័យ​៨​នាក់ ក្នុង​សំណុំ​រឿង​៣ផ្សេង​គ្នា ទៅ​តុលា​ការ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ខ្លួនបាន កន្លងមក ក្នុងសំណុំរឿង៣ផ្សេងគ្នា ហើយក្រោយពីបញ្ចប់នូវការសាកសួរនិងកសាងសំណុំរឿង នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌទៅតាមនីតិវិធីរួចមក រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជនសង្ស័យ៨នាក់ត្រូវបាននគរបាលជំនាញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាកាសាកសួរបន្ត និងចោទប្រកាន់ដាក់បន្ទុកជាផ្លូវហើយ ។

តាមនគរបាលបានឲ្យដឹងដា ជនសង្ស័យទាំង៨នាក់ ត្រូវបញ្ជូនទៅតុលាកានាព្រឹកនេះ មាន៤នាក់ ជាកម្មករក្រុមហុ៊នសុិនទ្រី សង្ស័យជាជនដៃដល់ បង្កហឹង្សា ទៅបុរសម្នាក់ បណ្តាលឲ្យរងរបួសពិការភ្នែកអស់មួយជីវិត ដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ កន្លងមក នៅមុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ មានជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីប្លន់ យ៉ាងសកម្ម ដែលសមត្ថកិច្ចចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ កន្លងមកនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ។ ហើយមានជនសង្ស័យ ៣នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរថ្នាំញៀន ដែលកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកន្លងមក ។

ជនសង្ស័យក្រោយពីចាប់ឃាត់ខ្លួនបាន នាំមកសាកសួរនៅផ្នែកជំនាញ រហូតដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈឹ្នាំ២០១៧នេះ ក្រោយបញ្ចប់ការសាកសួរនិងកសាងណុំរឿង ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យលោកព្រះរាជអាជ្ញា ចោទសួរនិងដាក់បន្ទុកជាផ្លូវការ ៕

RELATED ARTICLES