Sunday, July 13, 2025
Homeព័ត៌មានជាតិកម្លាំង​​ចម្រុះ​ខណ្ឌ​សែន​សុខ ឃាត់​រថយន្ត២០​គ្រឿង ដឹក​ទំនិញ​លើស​ចំណុះ

កម្លាំង​​ចម្រុះ​ខណ្ឌ​សែន​សុខ ឃាត់​រថយន្ត២០​គ្រឿង ដឹក​ទំនិញ​លើស​ចំណុះ

ភ្នំពេញ ៖ ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បានបញ្ជាមកលោកអធិការខណ្ឌសែនសុខអោយកម្លាំងចម្រុះខណ្ឌចុះកាក់រថយន្តដែលដឹកអីវ៉ាន់សំពីងសំពោងធ្ងន់លើសចំនុះចំនួន២០គ្រឿងកាលពីវេលាម៉ោង ២១ និង ០០នាទីយប់ថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០១៧ ត្រង់ចំនុចស្តុបម៉ុងឫទ្ធី ស្ថិតតាមបណ្ដោយផ្លូវហាណូយកែងនិងផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

បើតាមសម្ដីលោកម៉ក់ ហុង អធិការដ្ឋានខណ្ឌសែនសុខបានមានប្រសាសន៍ថាដោយមានបញ្ជាផ្ទាល់ ពីលោកឧត្តមស្នងការរាជធានីភ្នំពេញ អោយកម្លាំងខណ្ឌសែនសុខចុះឃាត់រថយន្តដែលឆ្លងកាត់ ផ្លូវខាងលើហើយមានដឹកសំភារះសំពីងសំពោងខ្ពស់និងធ្ងន់លើសចំនុះដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវនិងអាចធ្វើអោយប៉ះពាល់ដល់ផ្លូវសាធារណះមានការខូចខាតថែមទៀតផង លោកបានបន្តថារថយន្តទាំង២០គ្រឿងខាងលើគឺត្រូវបានសមត្ថកិច្ចដឹកនាំយកទៅស្នងការរាជធានីភ្នំពេញដើម្បីធ្វើកិច្ចសន្យានិងធ្វើការអប់រំហើយនិងទទួលការផាកពិន័យដើម្បីអោយអ្នកបើកបររថយន្តរៀងចាលនិងឈប់ដឹកទំនិញដាក់ហួសចំនុះតទៅទៀត ៕ សោល វណ្ណៈ

RELATED ARTICLES