Saturday, April 26, 2025
Homeសង្គម និងជីវិតសម្ដេចទៀ បាញ់ ប្រារព្ធខួបអាពាហ៍ពិពាហ៍៥០ឆ្នាំ

សម្ដេចទៀ បាញ់ ប្រារព្ធខួបអាពាហ៍ពិពាហ៍៥០ឆ្នាំ

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចទៀ បាញ់ និងលោកស្រី តៅ តឿន ទៀបាញ់ បានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍ គម្រប់ ៥០ឆ្នាំ នៅភូមិគ្រឹះសម្តេច ក្នុងខណ្ឌទូលគោក រាជធានីភ្នំពេញ ។

ពិធីខួបអាពាហ៍ពិពាហ៍ គម្រប់ ៥០ឆ្នាំ របស់សម្តេចទៀ បាញ់ និងលោកស្រី តៅ តឿន ទៀបាញ់ ក្រៅពីមានការអញ្ជើញចូលរួមពីកូនចៅ សាច់ញាតិ ក៏មានការយាង និមន្តចូលរួមប្រោះព្រំសិរីសួស្តី ពីសម្ដេចសង្ឃ និងព្រះ សង្ឃជាច្រើនអង្គ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាច្រើនរូប។

នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំនេះ សម្ដេចទៀ បាញ់ និងលោកស្រី តៅ តឿន ទៀបាញ់ ទទួលបានសារជូនពរព្រោងព្រាត ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ដែលបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគទេវី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល ជូនចំពោះសម្តេចទៀ បាញ់ និងភរិយា សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

      

RELATED ARTICLES