ខេត្តកោះកុង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ រាលដាលយ៉ាងឆាប់រហ័សនិងបំផ្លាញអស់ទាំង ស្រុង បង្កដោយផ្តើមចេញពីមូលហេតុទុស្សេ ខ្សែភ្លើង ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំង ឃុំ ស្រែអំបិល ស្រុកស្រែអំបិល។
លំនៅឋានទាំង៤ខ្នង ដែលទទួលរងការ ឆាបឆេះនោះ រួមមាន ទី១-ជាកម្មកសិទ្ធិរបស់ ឈ្មោះសំ វ៉ាន់នី ទី២-ជាកម្មកសិទ្ធិរបស់ឈ្មោះ យ៉ាង សាង ទី៣-ជាកម្មកសិទ្ធិរបស់ឈ្មោះម៉ែ សាគឿន និងទី៤-ជាកម្មកសិទ្ធិរបស់ឈ្មោះ ង៉ែត ភ័ស្ស។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន ផ្សែងហុយចេញពីផ្ទះមួយខ្នង រួចក៏កើតមាន អណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងបន្តរាលដាលដល់ផ្ទះជាប់ៗនោះទៀតយ៉ាង ឆាប់រហ័ស ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកជិតខាងនាំគ្នា ស្ទុះមកជួយជះទឹកពន្លត់ផង និងប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថ- កិច្ចផង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជា- ពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះសមត្ថកិច្ចបាន បញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ចុះ អន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗដោយ សហការជាមួយរថយន្តដឹកទឹករបស់ប្រជា- ពលរដ្ឋចំនួន៧គ្រឿង បានជួយគ្នាបាញ់ទឹកពន្លត់ រហូតដល់អគ្គិភ័យបានរលត់ទៅវិញ ទាំងស្រុង ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន៨រថយន្ត។
តាមការសន្និដ្ឋានជាជំហានដំបូងរបស់ សមត្ថកិច្ចគ្រោះអគ្គិភ័យខាងលើនេះ បង្កឡើង ដោយផ្តើមចេញពីការទុស្សេចរន្តអគ្គិសនី ទើប បង្កបានជាអណ្តាតភ្លើងឆេះបំផ្លាញលំនៅឋាន ប្រជាពលរដ្ឋអស់ចំនួន៤ខ្នង តែមិនបង្កឱ្យមនុស្ស ណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ៕