Monday, July 14, 2025
Homeព័ត៌មានជាតិឆ្មក់​បង្ក្រាប​ទីតាំង​ហ្គេម​ជ្រក​ក្រោម​ស្លាក អាជីវ​កម្ម​ណេត​៩៩

ឆ្មក់​បង្ក្រាប​ទីតាំង​ហ្គេម​ជ្រក​ក្រោម​ស្លាក អាជីវ​កម្ម​ណេត​៩៩

ភ្នំពេញ ៖ នៅវេលាម៉ោង១និង២៥នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំង សមត្ថកិច្ចខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលទួលសង្កែ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងលួចលាក់បើកហ្គេមមួយកន្លែង ដែលជ្រកក្រោមស្លាកអាជីវកម្មណេត៩៩ នៅ ចំណុចមុខជ្រោះបាក់ស្នេហ៍ ស្ថិតនៅផ្ទះលេខ៩៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

តាមប្រភពពីសមត្ថកិច្ចខណ្ឌប្ញស្សីកែវ បាន បញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងបង្កប់ ហ្គេមខាងលើនេះ ធ្វើឡើងក្រោមការសម្រប សម្រួលពីលោកស្រី ម៉ាក់នី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងខាង លើនេះ ដាក់ស្លាកជាប្រភេទអាជីវកម្មណេត ៩៩ ប៉ុន្តែធាតុពិតនៅខាងក្នុងមានលួចលាក់ បង្កប់នូវទូហ្គេម ព្រមទាំងហ្គេម កុំព្យូទ័រ ដែល ពង្វក់ស្មារតីក្មេងៗ ជាសិស្សសាលា ឱ្យភ្លេចអស់ ការរៀនសូត្រ។

ប្រភពដដែលបន្តថា ជាលទ្ធផល បន្ទាប់ ពីបង្ក្រាបទីតាំងខាងលើ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះមានក្មេង តូចៗចំនួន៥នាក់ និងមនុស្សធំម្នាក់ ដកហូតបាន ទូហ្គេមចំនួន១១ទូ ក្នុងនោះទូសេះចំនួន១ ទូ បៀរចំនួន២ ទូប៉ោមចំនួន៣ និងកុំព្យូទ័រ ចំនួន ៥គ្រឿង។ ដោយឡែក ម្ចាស់ទីតាំងបានរត់គេច ខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅ ដល់បន្តិច។

ក្រោយពីធ្វើការអប់រំណែនាំរួច សមត្ថកិច្ចបានទាក់ទងហៅអាណាព្យាបាលមកធ្វើ កិច្ចសន្យាទទួលយកកូនៗរបស់ខ្លួនទាំង៥នាក់ ត្រឡប់ទៅផ្ទះវិញ ចំណែកយុវជនម្នាក់ ក៏ត្រូវ សមត្ថកិច្ចដោះលែងទៅវិញដែរ បន្ទាប់ពីណែនាំ និងឱ្យធ្វើកិច្ចសន្យាឈប់ចូលលេងល្បែងស៊ីសង តទៅទៀតរួច។

ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

កែវ ឈីម

RELATED ARTICLES