Sunday, January 19, 2025
Homeព័ត៌មានជាតិបុរស​ប្រពន្ធ២​ផឹក​ស្រវឹង ដេក​ស្លាប់​ស្អុយ​រលួយ​ក្បែរ​ផ្លូវ

បុរស​ប្រពន្ធ២​ផឹក​ស្រវឹង ដេក​ស្លាប់​ស្អុយ​រលួយ​ក្បែរ​ផ្លូវ

ខេត្តស្ទឹងត្រែង ៖ បុរសប្រពន្ធ២ម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនសូវហូប បាយទឹកសោះ។ លុះក្រោយពីដើរផឹកស្រាបាត់ ២-៣ថ្ងៃ ក៏ស្រាប់តែត្រូវបានប្រទះឃើញដេក ស្លាប់ក្បែរចិញ្ចើមផ្លូវជាតិ រហូតដល់សពមាន សភាពធុំក្លិនស្អុយរលួយទៅហើយ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែរ ចិញ្ចើមផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

បុរសរងគ្រោះដែលដេកស្លាប់ឡើងស្អុយ រលួយក្បែរផ្លូវនោះ មានឈ្មោះសំ ផាន់ណា ហៅស្នា អាយុ៤៧ឆ្នាំ មានប្រពន្ធដល់ទៅ២នាក់ និងមានកូនចំនួន៤នាក់ មានលំនៅក្នុងភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានធុំក្លិន ស្អុយយ៉ាងចម្លែក ទើបដើររកមើល ស្រាប់តែ ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ រហូតដល់ មានសភាពស្អុយរលួយទៅហើយ ទើបប្រញាប់ រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យ មើល។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយពី ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា បានប្រទះឃើញសពមនុស្សប្រុសស្លាប់ក្បែរផ្លូវ សមត្ថកិច្ចក៏ចុះពិនិត្យដល់ទីតាំងកើតហេតុ និង បានប្រទះឃើញសពស្អុយរលួយទៅហើយ ទើប ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ រហូតរក ឃើញក្រុមគ្រួសារមកសម្គាល់ភិនភាគសព។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានប្រពន្ធដល់ទៅ ២នាក់ និងជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងជារៀងរាល់ថ្ងៃ និងមិនសូវហូប បាយទឹកនោះទេ។ នៅមុនពេលកើតហេតុ ជនរងគ្រោះស្នាក់នៅក្នុងដីចម្ការមួយកន្លែង ស្ថិត នៅក្បែរកន្លែងកើតហេតុ។ លុះក្រោយពេលដើរ ចេញទៅផឹកស្រាដូចសព្វមួយដង ក៏ស្រាប់តែ បាត់ខ្លួនចេញពីផ្ទះអស់រយៈពេល២-៣ថ្ងៃមកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាង ណា ក៏មិនឃើញសោះ។ រហូតមកដល់វេលា ម៉ោង៤រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ក៏មានគេ ផ្អើលថា ប្រទះឃើញសពបុរសម្នាក់នៅក្បែរ ចិញ្ចើមផ្លូវ ទើបក្រុមគ្រួសារប្រញាប់ទៅមើល ក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរង- គ្រោះអាចផឹកស្រាស្រវឹងជោក និងមិនព្រមហូប បាយទឹក ចេះតែដើរដាច់សង្វែងរហូតដល់កើត មានអាការៈខ្យល់គរ ក៏ដួលស្លាប់យ៉ាងអាណោច- អាធ័មបែបនេះតែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យ តាមប្រពៃណី៕

 

RELATED ARTICLES