ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ប្រាប់ ប្រពន្ធថា ជាប់រវល់ទៅដំឡើងម៉ាស៊ីនត្រជាក់ ឱ្យម៉ូយមិនបានជូនប្រពន្ធកូនដើរលេងទេ តែ តាមពិតរវល់ដឹកស្រីក្មេងដើរលំហែនៅមាត់ សមុទ្រឯខេត្តកំពត។ លុះត្រឡប់មកវិញ ត្រូវ ប្រពន្ធប្រទះឃើញ ក៏ផ្ទុះជម្លោះបែកផ្សែង រហូត ឈានដល់ការប្តឹងផ្តល់ទាមទារលែងលះប្តីកំហូច ទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខប៉ុស្តិ៍នគរបាលកាកាប ស្ថិត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីដែលតាមទាន់ប្តីកំពុងបើករថយន្តដឹក ស្រីស្នេហ៍វ័យក្មេង មានឈ្មោះប៊ុត ចាន់ធឿន អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកបុរស ជាប្តីជើងល្អ មានឈ្មោះវេង ឈឿន អាយុ៥៩ ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់។ ដោយ ឡែក ស្រីស្នេហ៍វ័យក្មេងលួចទាក់ទងបណ្តើរ ប្តីគេនោះមានឈ្មោះម៉ម ផល្លី មុខរបរជាង កាត់ដេរ មានលំនៅភូមិទួលសង្កែ សង្កាត់ទួល- សង្កែ ខណ្ឌប្ញស្សីកែវ។
តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលជាថ្ងៃអាទិត្យ គាត់គិតថានឹងបបួលប្តីដើរលេងជុំគ្រួសារម្តង តែប្តីបដិសេធថា ទៅណាមិនរួចទេ ព្រោះរវល់ ចេញទៅជួសជុលម៉ាស៊ីនត្រជាក់ឱ្យគេនៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បន្ទាប់ មកប្តីក៏បានបើករថយន្តចេញពីផ្ទះបាត់ទៅ ចំណែក គាត់ក៏មិនចាប់អារម្មណ៍អ្វីដែរ ព្រោះនឹកស្មាន ថាប្តីរវល់ការងារមែន។
ស្ត្រីជាប្រពន្ធ បន្តថា ស្រាប់តែមកដល់ វេលាម៉ោង៣រសៀលថ្ងៃដដែល សាច់ញាតិ របស់គាត់ដែលបានធ្វើដំណើរកម្សាន្តទៅលេង មាត់សមុទ្រឯខេត្តកំពត បានប្រទះឃើញប្តី របស់គាត់កំពុងល្អូកល្អិនជាមួយស្រីស្នេហ៍ ទើប ទូរស័ព្ទប្រាប់គាត់។ ពេលនោះគាត់បានបញ្ជាក់ ទៅសាច់ញាតិវិញថា មើលច្រឡំទេដឹង ប្តីគាត់ ថា រវល់ដំឡើងម៉ាស៊ីនត្រជាក់ឱ្យម៉ូយនៅពោធិ៍ចិនតុងឯណេះ ហេតុអ្វីទៅលេចមុខដល់ខេត្ត កំពតទៅកើត?។ លុះបន្តិចក្រោយមកសាច់ញាតិ បានថតទាំងរូបភាព និងវីដេអូ ផ្ញើមក ឱ្យគាត់មើលទៀតទើបគាត់ពិនិត្យឃើញថាពិត ជាប្តីទាំងសាច់ទាំងឆ្អឹងមែន។
ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា នៅពេល ដឹងថាប្តីភូតកុហកបែបនេះ ធ្វើឱ្យគាត់នឹកក្តៅ ចិត្តខ្លាំងណាស់ ក៏រៀបគម្រោងឱ្យសាច់ញាតិតាម ដានប្តីកំហូចរូបនេះឱ្យជាប់។ លុះដល់ល្ងាចបន្តិច ប្តីក៏ដឹកស្រីក្មេងនោះត្រឡប់មកភ្នំពេញវិញ ហើយ សាច់ញាតិរបស់គាត់ ក៏បានបើករថយន្តតាម មកពីក្រោយជាប់រហូត។ ចំណែកគាត់រួមនិង កូនៗ បាននាំគ្នាបើករថយន្តទៅចាំនៅចំណុច ផ្លូវជាតិលេខ៤។ លុះដល់ចំណុចម្តុំផ្សារថ្នល់ទទឹង ទឹកដីស្រុកអង្គស្នួល ក៏ប្រទះឃើញរថយន្តរបស់ ប្តី ទើបពួកគាត់បកត្រឡប់តាមរថយន្តប្តី រហូត មកដល់ចំណុចមុខប៉ុស្តិ៍នគរបាលកាកាប ទើប គាត់បានចុះទៅស្ទាក់ពីមុខរថយន្តប្តីជាប់ ហើយ ក៏អូសកប្តី និងស្រីស្នេហ៍វ័យក្មេង ចេញពីរថយន្ត មកសាកសួរ ធ្វើឱ្យកើតជាជម្លោះបែកផ្សែង ផ្អើលដល់សមត្ថកិច្ចចេញមកជួយអន្តរាគមន៍ ហៅចូលទៅដោះស្រាយគ្នានៅក្នុងប៉ុស្តិ៍នគរ- បាលតែម្តង។
នៅក្នុងប៉ុស្តិ៍ប៉ូលិស គេឃើញភាគីស្ត្រីជា ប្រពន្ធដើម និងភាគីស្រីស្នេហ៍របស់ប្តី បានទាស់ សម្តីគ្នាមួយប្រាវ ដោយមានហេតុផលសំអាង និងមិនព្រមចុះចាញ់រៀងៗខ្លួន។ ចុងក្រោយ ស្ត្រី ជាប្រពន្ធបាននិយាថាចាំស្អែកចាំទៅដោះស្រាយ គ្នានៅសាលាសង្កាត់ស្រះចកវិញ ដែលជាមូល- ដ្ឋានរបស់គាត់រស់នៅ ហើយគាត់នឹងប្តឹងលែងលះ ប្តីកំហូចរូបនេះ ដោយគ្មានស្តាយស្រណោះអ្វី ទាំងអស់។ ចំណែកភាគីបុរសជាប្តីវិញ បាន ព្យាយាមសម្របសម្រួលឱ្យប្រពន្ធរម្ងាប់អារម្មណ៍ កុំឆេវឆាវត្រឡប់ទៅផ្ទះដោះស្រាយគ្នាតាម សម្រួលចាំស្អែក ពេលបាត់ខឹងចាំទៅសាលា- សង្កាត់ស្រះចកក៏បាន៕