ភ្នំពេញ ៖ ស្រីស្រ់ ហ្វា ហ្វា បានចេញវីដេអូបកផ្លែទុរេន បង្ហាញក្លែបទុរេន ដោយនាងស្លៀកតែខោលីអូ និងពាក់អាវវ៉ែនតា (ឈុតប៊ី គីនី) បញ្ចេញសាច់គល់ភ្លៅសខ្ចី និងក្លែបដើមទ្រូងស្អាតជាងក្លែបទុរេន ទៅទៀត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។ ទុរេន ដែលហ្វា ហ្វា លក់មួយផ្លែ តម្លៃ២០ដុល្លារ ហើយអ្នកចង់ញ៉ាំ អាចកុម្មង់ទិញបាន ដោយបាញ់លុយតាម QR កូដ ធនាគារ។ ប៉ុន្ដែភ្ញៀវសឹងតែទាំងអស់ បែរជាកុម្មង់ចង់ញ៉ាំអ្នកលក់ទៅវិញ …។

អ្នចូលមើលហ្វា ហ្វា បកទុរេន បានចូលទៅខម្មិន សរសើរថា អ្នកលក់ទុរេន ស្អាតណាស់ ដោយគណនីហ្វេសប៊ុក ឈ្មោះម៉យ ស៊ាវម៉េត ខម្មិនថា «ញ៉ាំហ្វា ហ្វា» ។ គណនីហ្វេសប៊ុក ឈ្មោះ សា នី ខម្មិនថា «ក្លែបស្អាតណាស់ ចងញ៉ាំ»។ គណនីហ្វេសបុក ឈ្មោះ De Vid ខម្មិនថា «ខ្ញុំអត់យកទុរេនទេ ខ្ញុំចង់យកចែឯង» ។ គណនីហ្វេសប៊ុកឈ្មោះ Nary Sky ខម្មិនថា «ចង់ញ៉ាំឡើងញ័រសាច់» ។ គណនីហ្វេសប៊ុក ឈ្មោះ Action Movies ខម្មិនថា «យកអ្នកបកធុរេន» …។

អ្នកយកព័តមានយើងបានទាក់ទងទៅហ្វា ហ្វា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ជុំវិញការស្លៀកពាក់សិចស៊ី របស់នាង រហូតមានការលើកឡើងថា ហ្វា ហ្វា អាចជាប់លេខ១ ក្នុងតំណែងជាតារាសិចស៊ី ប្រចាំឆ្នាំ២០២៥ នេះទៀតផង ។ ប៉ុន្ដែហ្វា ហ្វា ប្រាប់ខ្លីថា នាងអត់ទាន់មានពេលឆ្លើយសំណួរនេះទេ ចាំពេលទំនេរ នាងនឹងប្រាប់រឿងនេះ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលហ្វា ហ្វា លក់អាហារ តែត្រូវបានអ្នកទិញនិយាយលែបខាយលើការស្លៀកពាក់របស់នាងនោះ។ កាលពីឆ្នាំមុន នៅពេលដែលហ្វា ហ្វា បើកលក់គុយទាវទឹកខ្មៅ នៅក្បែផ្សារទួលទំពួង ស្រាប់តែមានស្រី្ដម្នាក់ ខម្មិនសួរនាងថា «តើនាងលក់គុយទាវ ឬលក់ដោះ?» ។ ប៉ុន្ដែហ្វា ហ្វា មិនហ៊ានប្រតិកម្មខ្លាំងលើអ្នកមិនពេញចិត្តការស្លៀកពាក់របស់នាងទេ ព្រោះខ្លាចដាច់ម៉ូយ ហើយស្រាប់តែឥឡូវ នាងចង់លក់ទុរេន បន្ថែមពីលើគុយទាវទឹកខ្មៅ បែរជាមានអ្នកចង់ញ៉ាំអ្នកលក់ មិនចង់ភ្លក់ទុរេនទៅវិញ ។

ថ្វីដ្បិតតែ ហ្វា ហ្វា ស្លៀកពាក់ពេលខ្លះធ្វើឲ្យប្រុសៗស្រឡេវភ្នែក ប៉ុន្ដែស្រីស្អាតរូបនេះ ក៏ត្រូវបានតារារួមអាជីព រួមទាំងអ្នកស្រុកនាងជាច្រើន សរសើរនាងថា កាលពីដើមខែមីនា ឆ្នាំ២០២៥ ហ្វា ហ្វា បានប្រកាសបុកគ្រឹះ សង់ផ្ទះវីឡា ជូនឪពុកម្ដាយ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលចំណាយអាចចូលសែនដុល្លារ ហេតុនេះហើយបានជាមានអ្នកគាំទ្រ (Fan) របស់ហ្វា ហ្វា បានសួរទៅអ្នកធ្លាប់តែរិះគន់នាង រឿងស្លៀកពាក់ទៅអ្នកមិនពេញចិត្តនាងនោះថា «ខ្លួនឯងត្រឹមត្រូវណាស់ហ្នុង បានធ្វើអ្វីខ្លះហើយចំពោះឪពុកម្ដាយ?» ។

សូមរំលឹកថា ហ្វា ហ្វា អតីតសង្សារនាយចឺម ក្រៅពីស្លៀកពាក់ធ្វើឲ្យប្រុសៗព្រឺព្រួច នោះនាងក៏ធ្លាប់រងការិះគន់រឿងហ៊ានថតរឿងក្ដៅសាច់ 18+ «ស្នេហាល្ងង់ +ល្ងង់» ដោយបណ្ដោយឲ្យលោកឡៅ បញ្ញា ឱបថើបសឹងតែគ្មានសល់កន្លែងណា ។ បញ្ហានោះហើយនាំឲ្យហ្វា ហ្វា ត្រូវទាហានអាមេរិក ប្រកាសផ្ដាច់ស្នេហ៍កណ្ដាលផ្លូវ ហើយរហូតមកដល់ពេលនេះនាងមិនទាន់ហ៊ានបង្ហាញមុខគូស្នេហាថ្មីទេ ប៉ុន្ដែបានឡើងកូដ ធ្វើជាពិធីការិនីកម្មវិធីធំៗមួយចំនួនរបស់ Pnn ។ ចំណែកការសង់វីឡាជូនឪពុកម្ដាយរបស់ហ្វា ហ្វា នោះត្រូវបានគេសង្ស័យថានាងមានគូស្នេហ៍លាក់មុខជួយជ្រោមជ្រែង ប៉ុន្ដែនាងថា លុយនោះជាញើសឈាមរបស់នាង ដែលមកពីអាជីពសិ ល្បៈ និងរកស៊ី ហើយនាងធ្វើទៅតាមលទ្ធភាព និងដំណាក់កាល និងមិនចង់ឮលើសារព័តមានថា ផ្ទះនោះនាងចាយអស់លុយច្រើនឡើយ៕

