Sunday, November 24, 2024
Homeបច្ចេកវិទ្យាGoogleប្រ​កាស​ដាក់​ឱ្យ​ប្រើ​សេវា​ទូរទស្សន៍ Youtube TV ដោយបង់​ប្រាក់​

Googleប្រ​កាស​ដាក់​ឱ្យ​ប្រើ​សេវា​ទូរទស្សន៍ Youtube TV ដោយបង់​ប្រាក់​

​ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន Googleបាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេវា​ទូរទស្សន៍​ផ្ទាល់​ខ្លួន YouTube TV​ដែល​អ្នក​ប្រើ​ប្រាស់​អាច​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី​ប៉ុស្តិ៍​ផ្សាយ​ប្រមាណជា ៤០​នៅ​ជុំ​វិញ​ពិភព​លោក ។

​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ប្រើ​ប្រាស់​សេវា​ថ្មី​នេះ​បាន អតិ​ថិ​ជន​ត្រូវ​បង់​ប្រាក់​៣៥ដុល្លារ​អា​មេរិក​ក្នុង​មួយ​ខែ ។ ពួក​គេ​នឹង​អាច​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី ប៉ុស្តិ៍ ABC, CBS, FOX, NBC, ESPN, និង​បណ្តាញ​ផ្សព្វផ្សាយ​ខ្សែ​កាប​មួយ​ចំ​នួន​ ។

ជាង​នេះ​ទៀត ពួក​គេ​ក៏​នឹង​ទទួល​បាន​ប្រ​ព័ន្ធ DVR មួយ​ផងដែរ​ ។ DVR ជា​ប្រ​ព័ន្ធ​ជំ​នួយ​ភ្ជាប់​ប្រតិ​បត្តិ​ការ​ណ៍​នៅ​លើ​មុខ​ងារ​ Cloud ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​អាច​មើល​វីដេអូ​លើ​ទូរស័ព្ទដៃ​ឥត​ទាក់ ៕

ដោយ៖ ឈិត​ គឹមឆុន

RELATED ARTICLES