បែកធ្លាយ! ចិននឹងទទួលបាននូវការកែកុនថ្មីនៃ Version របស់ទូរស័ព្ទស្មាតហ្វូនម៉ូដែល Redmi 4 ក៏ដូចជា Redmi 4X ក្នុងត្រកូល Xiaomi ជាមួយនិងឈីបប្រភេទ Snapdragon 435 ដែលប្រើប្រាស់អ៊ីនធើរណេតLTE ល្បឿនលឿនជាងសេរីមុនទៅទៀត ។
ប្រភពព័ត៌មាននេះដែរគឺទទួលបានមកពីក្រុមហ៊ុនសាមីដែលបានការណែនាំបង្ហាញនៅលើគណនីបណ្តាញសង្គមផ្លូវការ Weibo របស់ខ្លួនដែលបង្ហើបពីតម្រុយអត្ថប្រយោជន៍ដ៏សំខាន់មួយរបស់ទូរស័ព្ទ Xiaomi Redmi 4X សម្រាប់ទីផ្សារចិន ។
ទោះជាយ៉ាងណាអតិថិជនចិននឹងអាចជ្រើសរើសបាននូវទូរស័ព្ទដ៏មានសោភ័ណ្ឌប្រកបដោយគុណប្រយោជន៍នេះ ជាមួយនិងជម្រើសនៃពណ៌ស៊ីជម្ពូ មាស និងខ្មៅ តាមសេចក្តីត្រូវការរៀងៗខ្លួនផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា