បែកធ្លាយ! ទូរស័ព្ទស្មាតហ្វូនសេរីថ្មី Oppo R9s Plus ដែលត្រូវបានផលិតឡើងជាផ្លូវការកាលពីខែតុលាឆ្នាំ២០១៦ហើយរហូតមកដល់ពេលនេះមានលក់តែក្នុងទីផ្សារចិននោះ បច្ចុប្បន្នបានបង្ហាញខ្លួនជាលើកដំបូងក្នុងប្រទេសម៉ាឡេស៊ីក្នុងតម្លៃលក់២.៤៩៨រូពីឬប្រហាក់ប្រហែល៥៦០ដុល្លារ។
មួយវិញទៀតម៉ូដែល R9s + ត្រូវបានចុះក្នុងបញ្ជីតាមស្តង់លក់លើអនឡាញម៉ាឡេស៊ីរបស់ក្រុមហ៊ុនផលិតទូរស័ព្ទត្រកូលចិនមួយនេះផងដែរ ។
ទោះជាយ៉ាងណាអតិថិជនអាចជ្រើសរើសបាននូវពណ៌មាស និង មាសស៊ីជម្ពូ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា