Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកវៀតណាម ​រកចំណូលបាន​ជិត៤០០លាន ដុល្លារ​ពីការនាំចេញកៅស៊ូ​២ខែដំបូង

វៀតណាម ​រកចំណូលបាន​ជិត៤០០លាន ដុល្លារ​ពីការនាំចេញកៅស៊ូ​២ខែដំបូង

ជំនួញកៅស៊ូ៖ វៀតណាម​បាននាំចេញ​កៅស៊ូ​ទៅ​បរទេស​ចំនួន​១៩៣.០០០តោន​​ឬស្មើនឹង​ទំហំទឹកប្រាក់​ចំនួន​៣៩២លានដុល្លារ​ក្នុងអំឡុងពេល​២ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ កើនឡើង​២៥,៤%​ផ្នែកបរិមាណ​និង​២,៤%​​ផ្នែក​តម្លៃទឹកប្រាក់​ធៀបនឹង​អំឡុង​ពេល​ដូចគ្នា​កាលពីឆ្នាំ​ទៅ​។

យោងតាម​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ ទីផ្សារកៅស៊ូ​​ក្នុង​ស្រុក​បង្ហាញឲ្យ​ឃើញពី​សញ្ញា​នៃការ​រើបឡើងវិញស្របពេល​ដែល​តម្លៃ​ហាងឆេង​កៅស៊ូ​ឡើង​ថ្លៃ​ក្នុង​ខែ​កុម្ភះ​ឆ្នាំ​នេះ​​ស្របតាម​និន្នាការ​ពិភពលោក ។

តម្លៃ​នាំចេញ​ជាមធ្យម​ក្នុង​ខែ​ម​ករា​ស្ថិតក្នុង​ហាងឆេង​១.៩២២ដុល្លារ​ក្នុងមួយតោន​​​​​ឡើង​ថ្លៃ​៧០,៦%​ ពីមួយឆ្នាំទៅ​មួយឆ្នាំ​ ។

​ការចាប់ផ្តើមពាំនាំមកនូវ​ស្ថាន​ការណ៍​នៃការ​រើបឡើងវិញនៃ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារពិភពលោក​ និង​ភាពអវិជ្ជមាន​នៃ​ផលប៉ះពាល់​អាកាស​ធាតុ​​បាន​ធ្វើ​ឲ្យ​ទិន្ន​ផល​កៅស៊ូ​ធ្លាក់ចុះ ។

ក្រុមហ៊ុន​កៅស៊ូក្នុងស្រុក​បាន​កែ​សម្រួលថ្មី​នូវ​តម្លៃទិញចូលជ័រ​​កៅស៊ូស្រប​តាម​​និន្នាការ​នៃ​ការជួញដូរ​លើ​ផ្សារមូលបត្រជប៉ុន​ ។

គួរបញ្ជាក់ថានាពេលបច្ចុប្បន្ន​តម្លៃកៅស៊ូ​នៅ​លើ​ផ្សារមូលបត្រ​ជប៉ុន​ឡើងថ្លៃ​ទ្វេដង​នៅក្នុង​ហាង​ឆេង​នាំចេញជាមធ្យម​នៃកៅស៊ូរបស់វៀតណាម​ក្នុង​ឆ្នាំ​២០១៥និង​២០១៦ ។

ប្រែស​ម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES