បែកធ្លាយ! ក្រុមហ៊ុនផលិតទូរស័ព្ទយីហោ ZTE ទើបតែប្រកាសបង្ហាញទូរស័ព្ទសេរីថ្មីប្រភេទសែស្រឡាយតម្លៃលំដាប់ថ្នាក់កណ្តាលឬមធ្យមពីរម៉ូដែលនៅក្នុងព្រឹត្តការណ៍សមាជបណ្តាញចល័តពិភពលោក គឺ Blade V8 Mini និង Blade V8 lite។
Blade V8 Mini ជាស្មាតហ្វូនដែលមានរូបឆោមស្រស់ស្អាតនិងល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តថតរូបភាព ដោយសារតែវាមានបំពាក់មកជាមួយដោយកាមេរ៉ាក្រោយភ្លោះ មួយទំហំ១៣មេហ្គាភិចសែលនិងមួយទៀតទំហំ២មេហ្គាភិចសែល ។
ចំណែកអេក្រង់វិញមានទំហំ៥អ៊ីញនិងបង្ហាញរូបភាពខ្នាត ៧២០ភិចសែលប្រតិបត្តិការដោយឈីបប្រភេទ Qualcomm Snapdragon 435 (CPU ប្រភេទ Cortex-A53 ខ្នាត 28nm,8X1.4GHz, Adreno 505GPU) និង RAM ទំហំ២ជីហ្គាបៃស្តុកក្នុងម៉ាស៊ីន១៦ជីហ្គាបៃលោកអ្នកអាចពង្រីកថែមបានតាមរន្ធដោយ MicroSD ។ ដោយឡែកថ្មរបស់វាចំណុះ ២.៨០០mAh ។
ក្រុមហ៊ុនបានបង្ហើបថាទូរស័ព្ទចេញថ្មីនេះនឹងអាចរកទិញប្រើប្រាស់បាននៅលើទីផ្សារផ្សេងៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប ថ្វីបើក្រុមហ៊ុននៅមិនទាន់បញ្ជាក់ប្រាប់ពីតម្លៃយ៉ាងណាក្តី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា