Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិ«ជម្លោះប្រដាប់អាវុធ មិនមែនជាចម្លើយក្នុងការដោះស្រាយនោះទេ ប្រទេសទាំងពីរត្រូវតែស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការជជែកគ្នា»

«ជម្លោះប្រដាប់អាវុធ មិនមែនជាចម្លើយក្នុងការដោះស្រាយនោះទេ ប្រទេសទាំងពីរត្រូវតែស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការជជែកគ្នា»

ខែមិថុនា ឆ្នាំ២០២៥ – វប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ (HWPL) បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៥, ហើយបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រដាប់អាវុធ និងចូរឲ្យដោះស្រាយគ្នាដោយសន្តិវិធី។ HWPL បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះដោយនិយាយថា ជម្លោះនេះ វាបង្កឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយជម្លោះនេះ កំពុងតែធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់ផងដែរ។

ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទីតាំងយោធាកាលពីថ្ងៃទី១៣ ខែមិថុនា ជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងប្រទេសទាំងពីរបានកើន​ឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ស្ថានភាពនេះ គឺជាស្ថានភាពមួយដែលជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់ត្រូវបានសម្លាប់ និងរងរបួស ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសទាំងពីរត្រូវបានបំផ្លាញ ហើយការ​ខូចខាតបានឈានដល់កម្រិតនៃ ’ការដួលរលំសង្គម” ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់សហគមន៍អន្តរជាតិ។

សហគមន៍អន្តរជាតិទទួលស្គាល់ភាពធ្ងន់ធ្ងរនៃស្ថានភាពបច្ចុប្បន្ននេះ ហើយកំពុងតែចាត់វិធានការផ្សេងៗ។ អង្គការអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ និងមេដឹកនាំនៃប្រទេសធំៗ បានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សាដែលអូសបន្លាយនេះ ហើយកំពុងតែអំពាវនាវឱ្យភាគីទាំងពីរ មានការអត់ធ្មត់ជាបន្ទាន់ ហើយដោះស្រាយជម្លោះដោយសន្តិវិធី។

HWPL បានរំលឹកឡើងវិញថា ’ប្រជាពលរដ្ឋអ៊ីស្រាអែល និងអ៊ីរ៉ង់ក៏ចង់បានសន្តិភាពដែរ ហើយយើងសង្ឃឹមថា សន្តិភាពនឹងត្រូវបានស្ដារឡើងវិញនៅទូទាំងពិភពលោក” ។ មួយវិញទៀត ថែមទាំងបានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនថា ចូរឱ្យប្រទេសទាំងពីរបញ្ឈប់ការប្រើប្រាស់កម្លាំង ហើយស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា និងការចរចា ដោយគោរពតាមគោលការណ៍នៃច្បាប់អន្តរជាតិ។

HWPL បាននិយាយថា ខ្លួននឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសាបព្រោះ និងបណ្តុះគ្រាប់ពូជសន្តិ​ភាព ដោយសហការជាមួយអង្គការសន្តិភាព សង្គមស៊ីវិល និងរដ្ឋាភិបាលជុំវិញពិភពលោក ដើម្បីកុំឱ្យសោក​នាដកម្មនៃសង្រ្គាមកើតឡើងម្តងទៀត។ ហើយសេចក្តីថ្លែងការណ៍នេះបានបញ្ចប់ទៅ ដោយសម្តែងនូវក្តីសង្ឃឹមថា ពិភពលោកទាំងមូលនឹងគាំទ្រការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរសម្រាប់សន្តិភាព។

ការណែនាំអំំពី HWPL : វប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ (HWPL) គឺជាអង្គការសន្តិភាពអន្តរជាតិដែលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពពិភពលោក តាមរយៈការពិគ្រោះយោបល់​ពិសេសរបស់ខ្លួនជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងការជាប់ពាក់ព័ន្ធជាមួយនាយកដ្ឋានទំនាក់ទំនងសកលរបស់អង្គការសហប្រជាជាតិ (DGC)។ ហើយ HWPL គឺកំពុងតែអនុវត្តនូវសកម្មភាពផ្សេងៗសម្រាប់ការបញ្ចប់សង្គ្រាម និងសន្តិភាពប្រកបដោយនិរន្តរភាពដោយផ្អែកលើ ’សេចក្តី​ប្រកាសសន្តិភាព និងការបញ្ឈប់សង្គ្រាម (DPCW)”៕

RELATED ARTICLES