ភ្នំពេញ ៖ តារាចម្រៀង ឃីន ស្រីនាថ ហៅអ៊ីវ៉ា ដែលពូកែអៀន មិនដែលឱបថើបសង្សារជាចំហ ចូលចិត្តស្ងាត់ៗនោះ ថ្មីៗនេះ ថៅកែលេងមួយក្បាច់ ផ្អើលពេញបណ្ដាញសង្គម នោះគឺលោកលី សេងហួរ បានយកម្រាមនិងចង្អុលដៃឆ្វេង ទៅលូកក្លៀកនាង ហើយស្រង់ក្លិន ខណៈដែលស្រីនាថ បានដាក់បទចម្រៀងអមសង្សារហិតក្លិនក្លៀកនាង ជាមួយបទ «ឱ ក្លិនផ្កាម្អម» ដែលជាសំនៀងរបស់កញ្ញាទូច ស៊ុននិច ។ ទាំងអ៊ីវ៉ា និងលោកលី សេងហួរ មានការភ្ញាក់ផ្អើលថា គ្រាន់តែលេងប៉ុណ្ណឹងសោះ មានអ្នកទស្សនាដល់ទៅជាង 2M Views ខណៈដែល Fan ស្រីនាថ ខ្លះសំណូមពរឲ្យនាងលេងសាហាវជាងនេះទៀត ច្បាស់ជាមាន Views កាន់តែច្រើនជាមិនខាន ។

គួរបញ្ជាក់ថា អ៊ីវ៉ា ក្រៅពីច្រៀងរាំ នាងយកពេលទៅរកស៊ីលក់ Online ដាក់ហ៊ុនចូលគ្នាជាមួយគូស្នេហ៍ ហើយពួកគេចិត្តមួយថ្លើមមួយទៅហើយ ព្រោះមិនថាតែលុយកាក់ទេ សូម្បីតែស្លាក់លេខរថយន្ដ ក៏ប្រើឈ្មោះអក្សរជាប់គ្នាដែរ តែទាំងអ៊ីវ៉ា និងគូស្នេហ៍ មិនដែលលេងស្ទីលដូចអ្នកលក់ Online ផ្សេងៗទៀត ឱបថើបបឺតមាត់គ្នា ពេល Live ដើម្បីយក Views នោះទេ ហើយស្រាប់តែឥឡូវ លោកថៅកែ លេងមួយក្បាច់ គឺហិតក្លិនក្លៀក ស្រីនាថ ដែលបង្ហាញអារម្មណ៍ក្រអូបឈ្ងុយខ្លាំង ទោះជាលោកមិននិយាយក្ដី។

សូមបញ្ជាក់ថា អ៊ីវ៉ា បានសាងស្នេហាជាមួយលោក លី សេងហួរ ថៅកែក្លឹបបាល់ទាត់សៀមរាប យូណាយធីត រយៈពេល ៩ឆ្នាំមកហើយ ប៉ុន្ដែទើបបើកចំហ កាលពីឆ្នាំ២០២៣ បន្ទាប់ពីមានដំណឹងថា អ្នកទាំងពីរបានភ្ជាប់ពាក្យរួច ។ ការបង្ហាញសង្សារជាសាធារណៈ របស់អ៊ីវ៉ា នេះ ធ្វើឲ្យប្អូនមន្រ្ដីធំផ្កាយ ៣ម្នាក់ និងជាថៅកែហាង និងក្លឹបបញ្ចាំល្បី នៅសៀមរាប ដែលតាមស្នេហ៍នាង មុនលោកសេងហួរ នោះ បានខ្ទាតចេញ ព្រោះតែស្រីនាថ មិនចូលចិត្តលោកប្រចណ្ឌហួងហែងខ្លាំងពេកនោះឯង។ ប៉ុន្ដែអ៊ីវ៉ា ដែលថានឹងរៀបការនៅអាយុ៣០ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០២៤ ធ្វើឲ្យលោកអ៊ូ វ៉ាវ ជាឪពុក សប្បាយចិត្តនោះ ពេលនេះនាងបែរជាពន្យារពេលដឹកដៃថៅកែ រៀបការ នាំឲ្យលោកឪពុក ស្រងាកចិត្តទៅវិញ ។

អ៊ីវ៉ា បានបន្ដច្រៀងឲ្យផលិតកម្មសាន់ដេ នៅឆ្នាំ២០២៥ នេះដោយគ្មានកុងត្រា ជូនកាលនាងច្រៀងដៃគូជាមួយលោកឆាយ វីរៈយុទ្ធ និងពេលខ្លះច្រៀងជាមួយលោកកែវ វាសនា ។ ទោះជាគូស្នេហ៍ថៅកែ មិនបង្ហាញនូវការហួងហែងនាង ប៉ុន្ដែអ៊ីវ៉ា ទៅច្រៀង សម្ដែងនៅទីតាំងណា មកវិញដល់ផ្ទះម៉ោងប៉ុន្មាន នាងចូលគេងម៉ោងប៉ន្មាន ភ្ញាក់ម៉ោងណា ថៅកែតែងតែតាមដានដឹងទាំងអស់ ។ ប៉ុន្តែបញ្ហានេះ មិនធ្វើឲ្យស្រីនាថ មានអារម្មណ៍ថា ខ្លួនមានសម្ពាធពីគូស្នេហ៍នោះទេ ប៉ុន្ដែវាជាការយកចិត្តទុកដាក់លើនាងទៅវិញ ដែលផ្ទុយពីលោកថៅកែ «ប» តាមស្រលាញ់នាង ហាមច្រៀងបទញាក់ និងថត MV មានតួប្រុសឱបថើប ធ្វើឲ្យនាងមួម៉ៅក្ដៅចិត្ត លែងលេងចូលទៀត ។ ប៉ុន្តែអ៊ីវ៉ា ហាក់ក្លាហានជាងសិស្សច្បង កញ្ញា សុខ ពិសី ព្រោះពិសី លាក់ម្ចាស់ស្នេហាជាង ១០ឆ្នាំ ឥឡូវនៅតែមិនហ៊ានបណ្ដើរគូស្នេហ៍ជាសាធារណៈដដែល ខណៈដែលស្រីនាថ ហ៊ានឲ្យសង្សារហិតក្លិនក្លៀក ជាចំហ ។

មហាជនរង់ចាំមើលថា អ៊ីវ៉ា ដែលសាងស្នេហ៍លាក់លៀម ជិត១០ឆ្នាំ ទើបព្រមបង្ហាញមុខសង្សារ និងសិស្សច្បង សុខ ពិសី ដែលលាក់សង្សារ ជាង១០ឆ្នាំ កំពុងព្យាយាមលាក់តទៅទៀតនោះ មួយណាហ៊ានដឹកដៃគូស្នេហ៍ ចូលរោងការមុន ? …៕


