Thursday, July 3, 2025
Homeតារាខ្មែរតារាណាខ្លះ ជិះLexus Lx 600 ?

តារាណាខ្លះ ជិះLexus Lx 600 ?

ភ្នំពេញ ៖ នៅក្នុងសង្គមសិល្បៈ តារាល្បីៗប្រជែងគ្នាខ្លាំងទៅលើការលេងសម្ភារនិយមដើម្បីឲ្យមហាជនកាន់តែចាប់អារម្មណ៍ ក្នុងនោះការបង្អួតគ្នាលេងម៉ូដរថយន្ដទំនើបៗ កំពុងតែពេញនិយមខ្លាំង។ សម្រាប់ឆ្នាំ២០២៥ គេឃើញមានតារា ៤ដួង ជិះរថយន្ដ Lexus គឺ Lx600 ដែល ១គ្រឿង តម្លៃជាង៣០ម៉ឺនដុល្លារ ឬស្មើតម្លៃផ្ទះវីឡាប្រណិត ១ខ្នង។

 ខាត់ សុឃីម ៖ ខាត់ សុឃីម បានទិញរថយន្ដទំនើប ២គ្រឿង គឺ Lexus Lx570 និង Lexus Lx 600 ពណ៌ខ្មៅ នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅអ្នកពេបជ្រាយថានាងធ្លាក់ខ្លួន ចាញ់បោកគេអស់ រលីងពីខ្លួន បន្ទាប់ពីសុឃីម ត្រូវឧកញ៉ាម្នាក់ បោកលុយអស់ជាង ៩០ម៉ឺនដុល្លារ កាលពីឆ្នាំ២០២១ ។ ក្រោយចំណាយលុយសរុបជាងកន្លះលានដុល្លារ ទៅលើរថយន្ដទំនើប ទាំងពីរគ្រឿងនេះ តារាបានស្វាមីក្មេង កូនពីរ សុឃីម បានចំណាយលុយរាប់សិបម៉ឺនដុល្លារបន្ថែមទៀត សាងសង់អគារក្រុមហ៊ុន Mochy Company ដែលសម្ពោធកាលពីខែតុលា ឆ្នាំ២០២៤ ទើបធ្វើឲ្យអ្នកមើលងាយនាង ស្ងាត់មាត់ដូចគេចុក។

 អ្នកនាងខាត់ សុឃីម និងស្វាមី

គីម ហួរ ៖ ស្រីស្អាត គីម ហួរ កំពុងតែល្បីឈ្មោះក្នុងអាជីពសម្ដែងភាពយន្ដ និង MV តែនាងបែរជាដកខ្លួនចេញពីអាជីពចាស់ កណ្ដាលផ្លូវ ហើយងាកមករកស៊ី Online វិញ។ បច្ចុប្បន្នគ្មានដំណឹងថា គីម ហួរ វិលមកលេងសិល្បៈវិញ នៅពេលណាឡើយ តែអតីត Freshie រូបនេះបានប្ដូររថយន្ដ ពីជិះ Prius មកជិះឡានទំនើប Lexus Lx 600 ពណ៌ខ្មៅ យ៉ាងកាលីពតែម្ដង។តាមប្រភពថា គីម ហួរ មានម្ចាស់ស្នេហ៍ហើយ ប៉ុន្ដែអត់ដំណឹងរៀបការ។

 តារាសម្ដែងរូបស្រស់សោភាកញ្ញាគីម ហួរ

ប៉ីប៉ី ឌី ៖ តារាភេទទី៣ រូបនេះជាអ្នកពូកែរកស៊ី Online ហើយចំណូលរបស់គេ ភាគច្រើនបានមកលក់ Franchise ហាង Coffee Corner ទើបធ្វើឲ្យគេមានលទ្ធភាពជិះរថយន្ដ Lexus Lx 600 យ៉ាងហ៊ឺហា ។ក្រោយមមាញឹករឿងរកស៊ី គេមិនដែលឃើញប៉ីប៉ី ឌី លេងរឿងថ្មីៗទៀតទេ ហើយក៏គ្មានព័តមានថា តើរូបគេនឹងយកប្ដី ឬប្រពន្ធឡើយ នាពេលខាងមុខ ព្រោះឃើញផ្ដោតតែលើរឿងធ្វើជំនួញ។

 តារាសម្ដែងប៉ីប៉ីឌី

រ៉ាប៊ី ៖ តារាចម្រៀង ផាន វីរ៉ាទី ហៅរ៉ាប៊ី ទើបរៀបការប្ដីបរទេស បានជាង២ខែ អតីតពិធីការិនីហង្សមាស រូបនេះ បានទិញរថយន្ដទំនើប Lexus Lx 600 ដើម្បីបញ្ជាក់ថា អាជីពសិល្បៈរបស់នាងនៅតែមានប្រាក់ចំណូលខ្ពស់ ។ ប៉ុន្ដែគេមិនទាន់ដឹងថា តារាពូកែរាំជាងច្រៀងរូបនេះ នៅតែយីអ៊ុនល្អក្នុងអាជីពចម្រៀង ដូចកាលនៅក្រមុំ ឬទៅលែងរួចនោះទេ ក្នុងការប្រជែងទីផ្សារចម្រៀង បទញាក់ នាពេលខាងមុខនេះ ៕  

តារាចម្រៀងអ្នកនាងផាន វីរ៉ាទី ហៅរ៉ាប៊ី និងស្វាមី

RELATED ARTICLES