ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ក្រាបករណីក្លែងបន្លំតេឡេក្រាមសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការឆបោកប្រាក់ ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី។

យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវករណីក្លែង បន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជន សង្ស័យ ១រូប ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវ ជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ បន្ថែមទៀត (ប្រុស២នាក់ ជនជាតិរុស្ស៉ី និងស្រីម្នាក់ ជនជាតិខ្មែរ) ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជន សង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិក។

ជនសង្ស័យ ៤នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិ យោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗឲ្យបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផល ប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕
