Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើងញៀនថ្នាំ ១ខែកន្លះ ៧៣នាក់

បង្ក្រាបក្មេងទំនើងញៀនថ្នាំ ១ខែកន្លះ ៧៣នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល ១ខែកន្លះ ចុងឆមាសទី១ ឆ្នាំ២០២៥ នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្មេងទំនើងដែលប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ បានចំនួន៧៣នាក់។

ផ្អែកតាមរបាយការណ៍ដែលទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងចំណោមជនសង្ស័យទាំង៧៣ នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាន មានចំនួន៣០នាក់ (ស្រី៣នាក់) ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងចំនួន៤៣នាក់ (ស្រី៥នាក់) ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែនិងស្តារនីតិសម្បទា។

របាយការណ៍ដដែល បានបញ្ជាក់ថា ប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចជំនាញ ដកហូតបាន ថ្នាំញៀន សរុបចំនួន៧៨កញ្ចប់តូចធំ ដាវដែក កាំបិតដែក ពូថៅ ៦៥ដើម កាំភ្លើងច្នៃ ៣ដើម ឧបករណ៍កាច់កម៉ូតូ មួយចំនួន គ្រាប់អាវុធខ្លី ៧៥គ្រាប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ។

ជាទិសដៅបន្ត កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្តដោយមិនដកដៃឡើយ ក្នុងការបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

RELATED ARTICLES