Friday, July 18, 2025
Homeព័ត៌មានជាតិម៉ែឪ​មិន​នៅ​ផ្ទះ ប្រុស​ចូល​ចាប់​រំលោភ​កូន​ស្រី៤​ដង

ម៉ែឪ​មិន​នៅ​ផ្ទះ ប្រុស​ចូល​ចាប់​រំលោភ​កូន​ស្រី៤​ដង

ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ មាន ប្រពន្ធកូនរួចទៅហើយ បែរជាឆ្លៀតឱកាស លបលួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ក្មេងស្រីជាអ្នកជិតខាងម្នាក់រហូតដល់បានសម្រេច ដល់ទៅ៤ដង លុះរឿងរ៉ាវបែកធ្លាយ ក៏រត់គេច ខ្លួនបាត់ស្រមោល និងត្រូវឪពុកម្តាយក្មេងស្រី រងគ្រោះទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមក ផ្តន្ទាទោសតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងជាយូរមកហើយ តែរឿងរ៉ាវ ទើបនឹងបែកធ្លាយ កាលពីវេលាម៉ោង៧និង៤០ នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្មេងស្រីរងគ្រោះ ដែលត្រូវប្រុសល្មោភ កាមចាប់រំលោភសេពសន្ថវៈ រហូតដល់ទៅ៤ ដង មានឈ្មោះក.ច.យ អាយុ៤ឆ្នាំ មានលំនៅ ក្នុងភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុក ឧដុង្គ។ ចំណែកជនល្មោភកាម មានឈ្មោះខៀវ សុខន អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងប្តីតែងនាំគ្នាចេញ ទៅបំពេញការងាររៀងៗខ្លួន ដោយទុកឱ្យកូន ស្រី (ក្មេងស្រីរងគ្រោះ) នៅជាមួយឪពុកមា ឈ្មោះម៉ឺន គង្គា អាយុ២៧ឆ្នាំ តែដោយឪពុកមា នោះ ក៏មានការងាររវល់ដែរ ទើបមិនសូវបាន មើលថែក្មួយស្រី (ក្មេងស្រីរងគ្រោះ) បានដិត- ដល់នោះទេ ទីបំផុត ក៏ត្រូវជនល្មោភកាមឈ្មោះ ខៀវ សុខន លបលួចចាប់រំលោភរហូតដល់ បានសម្រេចជាច្រើនលើកច្រើនសា។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា លុះ មកដល់ព្រលប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ខណៈដែលគាត់និងប្តីត្រឡប់មកពី ធ្វើការវិញ បាត់កូនស្រីក៏នាំគ្នាដើររក ស្រាប់តែ មកដល់វេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃដដែល ទើបប្រទះឃើញកូនស្រី ត្រូវជនសង្ស័យចាប់ រំលោភរួចទៅហើយ។ លុះពេលគាត់សាកសួរ ទើបកូនស្រីរៀបរាប់ប្រាប់ថា នាងត្រូវជនសង្ស័យ ឈ្មោះខៀវ សុខន ចាប់រំលោភចំនួន៤ដងមក ហើយ និងបានគំរាមមិនឱ្យនាងនិយាយ ទើប នាងមិនហ៊ានទម្លាយរឿងរ៉ាវឱ្យអ្នកណាម្នាក់ ដឹងឡើយ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បញ្ជាក់ថា លុះមកដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ គាត់ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែជនសង្ស័យដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

លោកស៊ិន សាផេន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាន បញ្ជាក់ថា សមត្ថកិច្ចបានទទួលបណ្តឹងពីអា- ណាព្យាបាលក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី០១ មីនា តែគួរឱ្យស្តាយ ជនសង្ស័យដឹងខ្លួនទាន់ បានរត់គេចខ្លួនបាត់ទៅហើយ ហើយនៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ លោកបានស្នើសុំ យោបល់ទៅអយ្យការអមសាលាដំបូងខេត្ត កំពង់ស្ពឺ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ជនសង្ស័យនាំយកមកផ្តន្ទាទោសតាមច្បាប់៕ អ៊ុំ ណូន

RELATED ARTICLES