Friday, July 18, 2025
Homeព័ត៌មានជាតិកូន​ស្រី​លួច​មាស​២​ត​ម្លឹង​រត់​ចោល​ផ្ទះ ម៉ែ​ប្តឹង​ប៉ូលិស​ជួយ​តាម​រក

កូន​ស្រី​លួច​មាស​២​ត​ម្លឹង​រត់​ចោល​ផ្ទះ ម៉ែ​ប្តឹង​ប៉ូលិស​ជួយ​តាម​រក

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ព្រោះ តែសេពគប់មិត្តភក្តិមិនល្អ ដើរហើរភ្លើតភ្លើន ក៏បែកគំនិតលួចយកគ្រឿងអលង្កាឪពុកម្តាយ អស់ប្រមាណ២តម្លឹង រួមនិងទូរស័ព្ទដៃមួយ គ្រឿង រួចរត់គេចខ្លួនចោលផ្ទះបាត់ អស់១យប់ ១ថ្ងៃ ធ្វើឱ្យស្ត្រីជាម្តាយភ័យព្រួយពីសុវត្ថិភាព កូនស្រីក៏កាន់រូបថតមកដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ តាមស្រាវជ្រាវរក កូនស្រីត្រឡប់មកផ្ទះវិញ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរ- បាលចោមចៅ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីជំទង់ ដែលលួចមាសប្រាក់ឪពុក ម្តាយ រួចរត់ចោលផ្ទះបាត់នោះ មានឈ្មោះវ៉ាន់ តារាសៀវម៉ី ហៅសៀវម៉ី អាយុ១៤ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី៧ មានឪពុកឈ្មោះជិន វ៉ាន់តារា អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីយោធា ម្តាយឈ្មោះ ហៀង អូន អាយុ៥១ឆ្នាំ មុខរបរកម្មការិនី- រោងចក្រ មានលំនៅក្នុងភូមិចោមចៅ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុក កំណើតនៅភូមិទួលកណ្តុរ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកទ្រព្យសម្បត្តិដែលកូនស្រី លួចយកទៅនោះ រួមមានខ្សែកមាសទម្ងន់ ២,១៥តម្លឹង និងទូរស័ព្ទដៃមួយគ្រឿង។

តាមប្រភពពីឪពុកម្តាយក្មេងស្រីខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីជើងល្អ ដែលលួច ទ្រព្យសម្បត្តិចាកចេញពីផ្ទះនេះ ជាកូនច្បងក្នុង ចំណោមបងប្អូនស្រី២នាក់។ ជារៀងរាល់ថ្ងៃ នៅពេលទៅពួកគាត់រវល់តែបំពេញការងារ រកស៊ីរៀងៗខ្លួន មិនសូវបាននៅដិតដល់ជាមួយ កូនស្រីនេះទេ ចំណែកកូនស្រីតែងចេញទៅ រៀនបាត់ៗ តែមិនដឹងថា នៅសាលារៀន កូន ស្រីនេះរាប់អានសេពគប់មិត្តភក្តិប្រភេទណា ខ្លះនោះទេ ទើបកន្លងមក កូនស្រីនេះឧស្សាហ៍ ដើរហើរជាមួយមិត្តភក្តិហួសម៉ោងសឹងរាល់ថ្ងៃ។

ឪពុកម្តាយក្មេងស្រីខាងលើ បានបន្តថា លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ខណៈដែលគាត់ជាឪពុក ត្រឡប់មកពីធ្វើការងារវិញ ហូបបាយរួចដេក ថ្ងៃយកកម្លាំងនៅក្នុងផ្ទះ ហើយបានដោះខ្សែក មាសទម្ងន់២,១៥តម្លឹង ដាក់នៅលើក្បាល ដំណេក ស្រាប់តែពេលភ្ញាក់ដឹងខ្លួនវិញ ក៏បាត់ ខ្សែក និងទូរស័ព្ទ ព្រមទាំងបាត់ទាំងកូនស្រី របស់គាត់ទៀត។ ភ្លាមនោះគាត់បានព្យាយាម ចុចទូរស័ព្ទទៅរកកូនស្រី តែទូរស័ព្ទមិនចូល សោះតែម្តង។

ចំណែកក្មេងស្រីជាកូនស្រីពៅ បានរៀប- រាប់ប្រាប់ថា កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បងស្រីរបស់នាង (ក្មេងស្រីខាង លើ) បានឱ្យទូរស័ព្ទនាងចុចលេងហ្គេម ខណៈ ដែលលេងហ្គេមនៅក្បែរឪពុកភ្លេចខ្លួន ក៏បាត់ បងស្រីមិនដឹងទៅណា លុះពេលឪពុកភ្ញាក់ពី ដំណេក ក៏ឆោឡោបាត់ខ្សែក និងទូរស័ព្ទតែម្តង ចំណែកបងស្រីបានរត់គេចខ្លួនបាត់ទៅហើយ។

ក្រោយពីបាត់ទ្រព្យសម្បត្តិរួមទាំងកូនស្រី វ័យជំទង់ផងនោះ ឪពុកម្តាយក្មេងស្រីបាននាំ គ្នាដើរតាមស្វែងរកទៅសាកសួរមិត្តភក្តិ លោក- គ្រូអ្នកគ្រូនៅសាលារៀន តែមិនមានអ្នកណា ម្នាក់បានដឹងពីដំណឹងកូនស្រីទាល់តែសោះ។ លុះ ក្រោយពីបាត់កូនស្រីអស់១យប់១ថ្ងៃ នៅវេលា ម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ឪពុកម្តាយក្មេងស្រីខាងលើ ក៏សម្រេចចិត្តកាន់ រូបថតកូនស្រីមកប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរា- គមន៍តាមស្រាវជ្រាវរកកូនស្រីត្រឡប់មកវិញ តែម្តង៕

RELATED ARTICLES