Wednesday, July 16, 2025
Homeព័ត៌មានជាតិទៅទិញ​សាច់​គោ ​ត្រឡប់​មក​វិញ​បម្រុង​បត់​ចូល​ផ្ទះ ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាត់

ទៅទិញ​សាច់​គោ ​ត្រឡប់​មក​វិញ​បម្រុង​បត់​ចូល​ផ្ទះ ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាត់

ភ្នំពេញ ៖ ស្រ្តីរងគ្រោះម្នាក់ជិះម៉ូតូទៅទិញសាច់គោដើម្បីធ្វើម្ហូបលុះត្រឡប់មកវិញបម្រុង នឹងបត់ចូលផ្ទះត្រូវជនសង្ស័យ២នាក់ភ្ជង់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព  បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៨ខែមិនាឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយយោធាឆ័ត្រយោង​​​៩១១ ​ទល់មុខផ្ទះជនរងគ្រោះភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះតុន  គារ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ​រស់នៅភូមិ
កំបូល សង្កាត់កំបូល  ខណ្ឌពោធិ៍សែនជ័យ។​ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាក
ហុងដាឌ្រីមសេរ៊ី២០១៧ ពណ៌ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ 1DO9066។​

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុគាត់បានជិះម៉ូតូទៅផ្សារកំបូលគោលបំណងទៅទិញសាច់គោយកមកធ្វើម្ហូប ខណៈពេលទិញរួច​ហើយបានជិះ​ម៉ូតូ​ត្រឡប់មកផ្ទះវិញជិតដល់ផ្ទះហើយស៊ីញ៉ូបម្រុងនឹងបត់ចូលផ្ទះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងស្រែកឲ្យ​គាត់ឈប់ភ្លាមៗនោះជន​សង្ស័​ម្នាក់ជិះខាងក្រោយបានយកកាំភ្លើងខ្លីទៅភ្ជង់រួច​ស្រែកតិចៗថាកុំមាត់ហ៊ានតែស្រែកគេ​បាញ់ឥឡូវ ជនសង្ស័យដែលកាន់កាំភ្លើងបានយកកូនសោម៉ូតូពីគាត់ហើយជិះចេញទៅទាំង២នាក់បាត់ ​គាត់រត់ចូលផ្ទះអ្នកជិតខាងដែលនៅខាងត្បូងផ្ទះគាត់ទាំងអាការៈភ័យខ្លាចយ៉ាងខ្លាំង។​

ប្រភពបានបន្តទៀតថាជនសង្ស័យទាំង២នាក់ខាងលើសុទ្ធតែក្មេងៗអាយុ​ត្រឹម២០ឆ្នាំចុះក្រោមឫលើសតិចតួចប៉ុណ្ណោះ ។​ជនរងគ្រោះនិយាយទាំងសោកស្តាយម៉ូតូព្រោះម៉ូតូរបស់គាត់ទើបនឹងទិញ​បាន២ខែ ​មិនហានជិះទៅឆ្ងាយផងទើបតែជិះបានជិតៗប៉ុណ្ណោះ ។​

ក្រោយពេលកើតហេតុស្រ្តីរងគ្រោះខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល
កំបូលដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវវែករកមុខសញ្ញាខាងលើយកមកផ្តន្ទាទោសតាមច្បាប់៕ ថោង ធីម

RELATED ARTICLES