ភ្នំពេញ ៖ ថ្ងៃទិវា៨មីនាជនសង្ស័យ២នាក់បែកគំនិតឆក់កាបូបស្រីស្អាតម្នាក់បាន សម្រេចត្រូវជនរងគ្រោះដេញតាមពីក្រោយស្រែកថាចោរៗទាញប្រដួលម៉ូតូដួលទាំងសងខាងទើបប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងបណ្តាលអោយរងរបួសធ្ងន់២នាក់ កើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ខែមីនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៦៣នៅចំណុចស្តុបទួលទំពូងជិតស្ថានីយប្រេងឥន្ធនៈតេលាស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ គង់ ផបូរ ភេទស្រីអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៥៣ ផ្លូវលំភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិសាមគ្គីឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគាត់ទើបតែចេញមកពីញុំាអាហារជាមួយមិត្តភក្តិនៅម្តុំក្រោយព្រះបរមរាជវាំងខណៈពេលញុំាអាហាររួចហើយបែកពីមិត្តភក្តិក៏ត្រឡប់ទៅផ្ទះវិញនៅម្តុំស្ទឹងមានជ័យដោយជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ1BU0789 ធ្វើដំណើរមកតាមបណ្តោយផ្លូវម៉ៅសេទុង bលុះពេលមកដល់ចំណុចផ្លូវម៉ៅសេទុងកែងផ្លូវ១៦៣ក៏លិចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD1753 ធ្វើដំណើរស្របគ្នាជា មួយជនរងគ្រោះបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេចហើយបើករត់គេចខ្លួនភ្លាមៗនោះដែលស្រីស្អាតពិតជាក្លាហានហ៊ានជិះដេញតាមជនសង្ស័យពីក្រោយហើយស្រែកថាចោរៗធ្វើជនសង្ស័យភ័យស្លន់ស្លោជិះទៅដល់ម្តុំអូឡាំពិកផ្លូវ៣១០កែងផ្លូវ១៩៩បានជិះទៅបុកម៉ូតូជនជាតិបរទេសបណ្តាលអោយដួលត្រូវប្រជាពលរដ្ឋព្រួតវាយមួយដៃមួយជើងបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់សមត្ថកិច្ចមកដល់វាយខ្នោះយកទៅអធិការដ្ឋានខណ្ឌចំការមន។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង៣ដើម្បីចាត់ការទៅតាមនីតិវិធី៕ ឥនសាន់ស៊ីដេត