ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងត្រូវប្រជាពលរដ្ឋប្រទះឃើញថាឆក់ទូរស័ព្ទដៃ ជនជាតិបរទេសបានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោលត្រូវកងរាជអាវុធហត្ថខណ្ឌដូន ពេញឃាត់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃទី៨ខែមីនាឆ្នាំ២០១៧តាម បណ្តោយផ្លូវ១៧៤នៅចំណុចសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីកងរាជអាវុធហត្ថខណ្ឌដូនពេញបានអោយដឹងថាក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋគាត់បានរាយណ៍ការប្រាប់ថាមានយុវជន៦នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានឃើញស្ត្រីជនជាតិបរទេសម្នាក់កំពុងតែចុចទូរស័ព្ទដៃម៉ាកiPhone 5ក៏បានធ្វើសកម្មភាពឆក់បានសម្រេចហើយរត់គេចខ្លួនបាត់អស់ភ្លាមៗនោះដែលប្រជាពលរដ្ឋនៅម្តុំនោះបានទៅប្រាប់កងរាជអាវុធហត្ថខណ្ឌដូនពេញល្បាតតាមគោលដៅប្រទះឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស៊ុយសុគីNexពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GH8780នឹងមួយគ្រឿងទៀតម៉ាកស៊ុយសុគីភ្នំពេញ1CB8411ស្រដៀងគ្នាភិនភាគដែលប្រជាពលរដ្ឋគាត់រាយណ៍ការប្រាប់ក៏កាក់ត្រួតពិនិត្យឆែកឆេរនឹងជនរងគ្រោះជាជនជាតិបរទេសមកមើលគាត់ថាមិនមែនទេ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង៤នាក់ត្រូវកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការអប់រំហើយអោយត្រឡប់ទៅផ្ទះវិញ៕ ឥន សាន់ស៊ីដេត