Wednesday, July 16, 2025
Homeព័ត៌មានជាតិអង្គុយ​ស្ទូច​ត្រី​ភ្លេច​ខ្លួន ចោរ​លួច​ម៉ូតូ​យក​ទៅ​បាត់

អង្គុយ​ស្ទូច​ត្រី​ភ្លេច​ខ្លួន ចោរ​លួច​ម៉ូតូ​យក​ទៅ​បាត់

ភ្នំពេញ ៖ លោកគ្រូបង្រៀនម្នាក់ ក្រៅពីការងារបង្រៀនសិស្ស ទំនេរឆ្លៀតទៅអង្គុយស្ទូចត្រីកម្សាន្តលេង តែដោយសារសប្បាយជក់ចិត្តភ្លេចខ្លួន ស្រាប់តែចោរលួចកាច់សោកមូ៉តូពីក្រោយ ខ្នងយកទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅមាត់ទឹកស្រះព្រះទន្លេ ទល់មុខសាលារៀនគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ សាម សុឃីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិហុងសុ៊យ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត  ។ ចំណែកមូ៉តូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-1367 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ក្រៅម៉ោងការងារបង្រៀនសិស្ស ទំនេរឆ្លៀតពេលទំនេរ អង្គុយលំហៀរអារម្មណ៍ ជាមួយដងសន្ទូច ស្ទូចត្រីកម្សាន្តលេង ត្រង់ចំណុចមាត់ទឹកស្រះព្រះទន្លេ ដោយចតចាក់សោទុកមូ៉តូចំងាយពីខ្លួន ប្រហែល៤០ម៉ែត្រ ហើយចុះទៅអង្គុយមាត់ទឹក ភ្លេចខ្លួន នៅវេលាម៉ោងខាងលើ ស្រាប់តែក្រឡេកក្រោយ បាត់មូ៉តូ ទើបឆោឡោ រត់ទៅសួរអ្នកក្បែរខាង គ្មានអ្នកណាដឹង ។

ក្រោយពីបាត់បង់មូ៉តូមួយគ្រឿង ជនរងគ្រោះ កាន់កាតគ្រី ទៅដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍នគរបាលចោមចៅ ឲ្យជួយស្រាវជ្រាវ ៕

RELATED ARTICLES