Sunday, July 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាតវៀតណាម សន្លប់ក្នុងបន្ទប់សណ្ឋាគារ

 ស្រីស្អាតវៀតណាម សន្លប់ក្នុងបន្ទប់សណ្ឋាគារ

ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាម មិនស្គាល់អត្តសញ្ញាណម្នាក់ ជាបុគ្គលិកហាងចិន មួយកន្លែង ត្រូវបានប្រទះ ឃើញដេកសន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់សណ្ឋាគារ មួយកន្លែង និងត្រូវបានបុគ្គលិកសណ្ឋាគារ ប្រញាប់ទាក់ទងហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសណ្ឋាគារនិងក្លិប Yihongyuan មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហ ព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជនជាតិវៀតណាមខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៣០ឆ្នាំ មុខរបរបុគ្គលិកហាងចិន មួយកន្លែង និងស្នាក់នៅក្នុងសណ្ឋាគារខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ស្ត្រីខាងលើ មានអាការមិនស្រួលខ្លួន ហើយបានប្រកាច់រហូតដល់សន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់។ ពេលនោះ បុគ្គលិកសណ្ឋាគារខាងលើ បានហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់។

ភ្លាមៗនោះ ពុំទាន់ដឹងថា ស្ត្រីនោះសន្លប់ដោយសារតែមូលហេតុអ្វីឱ្យប្រាកដនៅឡើយទេ គ្រាន់តែសង្ស័យខ្យល់គរ៕

RELATED ARTICLES