Wednesday, July 16, 2025
Homeព័ត៌មានជាតិស្គាល់​គ្នា​៣​ខែ ប្រុស​ស្នេហ៍​នាំឡើង​ផ្ទះ​សំណាក់​រួមរ័ក​​ជក់​ថ្នាំ ប៉ូលិស​ក្របួច​​ជាប់

ស្គាល់​គ្នា​៣​ខែ ប្រុស​ស្នេហ៍​នាំឡើង​ផ្ទះ​សំណាក់​រួមរ័ក​​ជក់​ថ្នាំ ប៉ូលិស​ក្របួច​​ជាប់

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ក្រោយពីទាក់ទងស្នេហាជាមួយយុវជនម្នាក់ អស់រយៈ ពេល៣ខែ ក៏ត្រូវប្រុសស្នេហ៍បបួលឡើងផ្ទះសំណាក់ រួមរ័កមេត្រី និងថែមទាំងប្រើប្រាស់ ថ្នាំញៀនទៀតផង ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះ ក្របួចជាប់ទាំងគូ នាំយកមកចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចផ្ទះសំណាក់យីហោ មរកត មានទីតាំង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

គូស្នេហ៍ដែលនាំគ្នាបង្កាត់ភ្លើងស្នេហ៍លើ ផ្ទះសំណាក់ រួចសម្ងំជក់ថ្នាំញៀន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ភាគីខាងប្រុស មាន ឈ្មោះទ្រិញ ដេវីត អាយុ១៨ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅផ្ទះលេខ១៩៣ ភូមិ កើតហេតុខាងលើ និងមានស្រុកកំណើតនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ចំណែកភាគី ខាងស្រីស្នេហ៍ មានឈ្មោះសេង វឿន អាយុ ១៥ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានគូស្នេហ៍វ័យក្មេង មួយគូ កំពុងសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុង ផ្ទះសំណាក់ ចំណុចទីតាំងកើតហេតុខាងលើ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះ ពិនិត្យនិងឆែកឆេរដល់ទីតាំងបន្ទប់ផ្ទះសំណាក់ខាងលើ ក៏ប្រទះឃើញគូស្នេហ៍ខាងលើ កំពុង សម្ងំប្រើប្រាស់គ្រឿងញៀនប្រាកដមែន ទើបសម្រេចចាប់ឃាត់ខ្លួន នាំយកមកសាកសួរតែម្តង និងថែមទាំងដកហូតបាននូវឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាកសំណល់ ថ្នាំញៀនមួយចំនួនទៀតផង។

នៅចំពោះមុខសមត្ថកិច្ច ភាគីខាងស្រី បានសារភាពថា នាងទើបនឹងទាក់ទងស្នេហា ជាមួយនឹងយុវជនខាងលើ បានប្រមាណ៣ខែ ប៉ុណ្ណោះ និងធ្លាប់បានណាត់គ្នាដើរលេងហូហែរ រហូតដល់ព្រមព្រៀងដឹកដៃគ្នាឡើងផ្ទះសំណាក់ រួមរ័កមេត្រី បន្ទាប់មកប្រុសស្នេហ៍ក៏បបួលនាង ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា ទើបធ្វើឱ្យនាង ដែលស្រលាញ់ប្រុសស្នេហ៍ពេក ខ្លាចប្រុសស្នេហ៍អន់ចិត្ត ប្រសិនបើបដិសេធ ហេតុនេះ ក៏សម្ងំ ប្រើប្រាស់ជាមួយគ្នាក្នុងបន្ទប់ផ្ទះសំណាក់តែម្តង ទីបំផុតសមត្ថកិច្ចក្របួចជាប់។

ជនសង្ស័យជាគូស្នេហ៍ខាងលើនេះ ត្រូវ បានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូន ខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES