Sunday, January 19, 2025
Homeព័ត៌មានជាតិថ្ងៃ​សិទ្ធិ​នារី បុរ​ស​២​នាក់ ចង​កស្លាប់​នៅ​ស្រុក​កង​មាស

ថ្ងៃ​សិទ្ធិ​នារី បុរ​ស​២​នាក់ ចង​កស្លាប់​នៅ​ស្រុក​កង​មាស

ខេត្តកំពង់ចាម ៖ បុរសសតិមិនល្អចំនួន២នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងថ្ងៃ តែមួយ ដែលចំនឹងថ្ងៃប្រារឰទិវាសិទ្ធិនារី៨មីនា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចស្រុកកងមាស។

លោកជា ជួន អធិការនគរបាលស្រុក កងមាស បានបញ្ជាក់ឱ្យដឹងថា ត្រឹមតែរយៈ ពេល១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទិវាសិទ្ធិនារី អន្តរជាតិ ៨មីនា នៅក្នុងស្រុកកងមាស មាន ករណីចងកធ្វើអត្តឃាតដល់ទៅ២ករណី នៅ ទីតាំងផ្សេងគ្នា។

លោកអធិការ បញ្ជាក់ថា ករណីទី១ បាន កើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត នោះ មានឈ្មោះម៉ុន មាស អាយុ១៩ឆ្នាំ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សមាន សតិមិនសូវល្អនោះទេ ហើយកន្លងមក ជនរងគ្រោះបានចេញទៅធ្វើកម្មករសំណង់នៅរាជ- ធានីភ្នំពេញ និងទើបត្រឡប់មកស្រុកកំណើត បានមួយរយៈខ្លីប៉ុណ្ណោះ។ ប៉ុន្តែនៅពេលត្រឡប់ មកផ្ទះវិញ ឃើញជនរងគ្រោះ ហាក់មានសតិ ស្មារតីមិនប្រក្រតីសោះ និងត្រូវបានអ្នកភូមិ ដែលចេញទៅធ្វើការនៅភ្នំពេញ ជាមួយបាន លួចខ្សឹបប្រាប់ថា ជនរងគ្រោះបានប្រើប្រាស់ ថ្នាំញៀនច្រើនណាស់ កាលនៅភ្នំពេញ។ លុះ មកដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានធ្វើសកម្មភាព ចងកសម្លាប់ខ្លួន ដោយប្រើខ្សែអង្រឹងចងកភ្ជាប់ នឹងរនូតផ្ទះរបស់ខ្លួន។

លោកអធិការ បានឱ្យដឹងទៀតថា ចំណែក ករណីទី២វិញ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស។

ជនរងគ្រោះដែលចងកធ្វើអត្តឃាត មាន ឈ្មោះថាវ ថន អាយុ៥៥ឆ្នាំ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺ សរសៃប្រសាទជាយូរឆ្នាំមកហើយ ទោះជា ក្រុមគ្រួសារខិតខំនាំទៅព្យាបាលយ៉ាងណា ក៏ មិនបានធូរស្បើយសោះ។ រហូតមកដល់ថ្ងៃ កើតហេតុ ខណៈដែលក្រុមគ្រួសាររវល់ការងារ ស្រែចម្ការភ្លេចខ្លួន ពេលត្រឡប់មកដល់ផ្ទះវិញ ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់យ៉ាង អាណោចអធ័មដោយប្រើខ្សែអង្រឹងចងកភ្ជាប់ នឹងធ្នឹមផ្ទះ។

ក្រោយកើតមានករណីទាំង២ខាងលើ នេះ សមត្ថកិច្ចជំនាញស្រុកកងមាស បានចុះ- ពិនិត្យនិងធ្វើកោសល្យវិច័យសពជនរងគ្រោះ ទាំង២នាក់ នៅកន្លែង២ផ្សេងគ្នា រួចបញ្ជាក់ថា ជនរងគ្រោះទាំង២ ពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណី អ្វីផ្សេងនោះទេ។

សពជនរងគ្រោះទាំង២នាក់ ត្រូវបាន សមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យ តាមប្រពៃណីរៀងៗខ្លួន៕ សុភ័ណ្ឌ

RELATED ARTICLES