ស្បែកមុខស្រស់ថ្លា គឺជាក្តីសុបិន្តរបស់ស្ត្រីគ្រប់រូប ប៉ុន្តែការកើតមានមុនក្បាលខ្មៅ ឬមុនក្បាលសនឹងធ្វើឱ្យសម្រស់របស់ពួកគេប្រែទៅជាអាប់រស្មីទៅវិញ។
តើហេតុអ្វីបានជាកើតមានមុនទាំងនេះនៅលើផ្ទៃមុខ?
ជាការពិតណាស់ ការកកស្ទះរន្ធរោមមិនអាចបញ្ចេញខ្លាញ់ ឬប្រេងបាន។ ការមិនបានសម្អាតសារធាតុកខ្វក់ចេញពីផ្ទៃមុខសុទ្ធតែជាមូលហេតុចម្បង។
មិនត្រឹមតែប៉ុណ្ណោះ ការបញ្ចេញសារធាតុ Sebum លើសកម្រិត ការផ្លាស់ប្តូរអ័រម៉ូនសម្រាប់ក្មេងស្រីវ័យជំទង់ ការមានផ្ទៃពោះ និងការអស់រដូវ ការបរិភោគអាហារបំពង ឬចៀន ដែលសម្បូរទៅដោយខ្លាញ់ច្រើន ការប្រើផលិតផលកែសម្ផស្ស ដែលគ្មានគុណភាពក៏ជាកត្តារួមចំណែកដ៏ធំ ធ្វើឱ្យកើតមានបញ្ហាទាំងនេះផងដែរ។
ហេតុនេះហើយ មង្គលការ សូមបង្ហាញពីវីធីមួយចំនួន ដែលអាចកម្ចាត់មុនក្បាលខ្មៅបានយ៉ាងរហ័សទាន់ចិត្ត ហើយអាចប្រើបានគ្រប់មនុស្សទាំងបុរស ស្ត្រី និងក្មេងជំទង់។
ជំហ៊ានទី ១៖
អំបិល
ថ្នាំដុសធ្មេញ
ច្រាស់ដុសធ្មេញចាស់
ដាក់ថ្នាំដុសធ្មេញបន្តិចលាយជាមួយនឹងអំបិលបន្តិច រួចច្របល់បញ្ចូលគ្នាឱ្យសព្វ។
បន្ទាប់មកយកច្រាស់ដុសធ្មេញចាស់ ផ្តិតយកល្បាយនេះ ហើយម៉ាស្សានៅលើច្រមុះ ឬផ្ទៃមុខដែលកើតមុនឱ្យបាន ២នាទី។
លាងសម្អាតជាមួយនឹងទឹកធម្មតាថ្មមៗ។
ជំហ៊ានទី ២ ៖
ក្រណាត់ស្អាត
ទឹកក្តៅឧណ្ឌៗ
យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅ
ពូតឲ្យអស់ទឹក រួចស្អំនៅលើច្រមុះឲ្យបាន ១៥ វិនាទី។
អនុវត្តដដែលឲ្យបាន ២ដង។
ជំហ៊ានទី ៣៖
ទឹកដោះគោជូរ (Yogurt)
ដីឥដ្ឋ
លាយដីឥដ្ឋ ១ ភាគ ៤ ក្នុងមួយស្លាបព្រា ជាមួយនឹងទឹកដោះគោជូរ ២ ភាគ ៥ ក្នុងមួយស្លាបព្រា។
បន្ទាប់មកលាបនៅលើតំបន់ដែលរងនូវផលប៉ះពាល់។
លាងសម្អាតជាមួយនឹងទឹក បន្ទាប់ពីទុកបាន ១០ នាទី។
ប្រភព មង្គលការ