Wednesday, August 27, 2025
Homeព័ត៌មានជាតិចាប់​ខ្ទើយ​២​នាក់ បន្លំ​លួច​ខ្សែក និង​ចោរ​ម្នាក់ បន្លំ​លួច​ម៉ូតូ​របស់​ខ្ទើយ

ចាប់​ខ្ទើយ​២​នាក់ បន្លំ​លួច​ខ្សែក និង​ចោរ​ម្នាក់ បន្លំ​លួច​ម៉ូតូ​របស់​ខ្ទើយ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្នុងនោះមានជនសង្ស័យ ២នាក់ជាខ្ទើយបន្លំលួចខ្សែកបុរសស្រវឹងនិងជន សង្ស័យម្នាក់ទៀតបន្លំលួចម៉ូតូរបស់ខ្ទើយ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី១០ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវ១៧៤កែងផ្លូវ៥១នៅចំណុចជិតភោជនីដ្ឋាន៥៤ល្ងាចស្រស់ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។
ជនសង្ស័យភេទទីបីដែលឃាត់ខ្លួនបាន២នាក់មានឈ្មោះ ចាន់ ធី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវនិងឈ្មោះ កេត ហ្សា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារនិងជនសង្ស័យទី៣ជាអ្នកលួច ម៉ូតូមានឈ្មោះ នួន គង់ ភេទប្រុស អាយុ១៧ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា។
ចំនែកឯជនរងគ្រោះមានឈ្មោះ ជ័យវទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកលេងភ្លេង
ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាកាលពីថ្ងៃទី៦និងទី៧មិត្តភ័ក្ររបស់គាត់ម្នាក់ទៀតគាត់ចេញមកពីហូបអីនៅភោជនីដ្ឋាន៥៤ល្ងាចស្រស់នៅលើផ្លូវ១៧៥សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញខណៈពេលមិត្តភ័ក្ររបស់គាត់ចេញពីផឹកស៊ីស្រវឹងបានឈរក្អួតស្រាប់តែជនសង្ស័យទាំង២នាក់នោះមានម្នាក់ឈ្មោះចាន់ ធីបានចូលទៅលួងលោមធ្វើជាជួយម៉ាស្សាអោយហើយបន្លំលួចប្រាក់មិត្តភក្តិគាត់អស់ជិត300$ ជាប្រាក់ទុកបង់ថ្លៃផ្ទះជួល។
ប្រភពដដែលបន្តទៀតថា រហូតដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែមីនាឆ្នាំ២០១៧ ជនរងគ្រោះបានរៀបចំគម្រោងជាមួយមិត្តភក្តិជាច្រើននាក់ទៀតធ្វើជាស្រវឹងស្រាជោគជាំហើយឈរនៅកន្លែងដែលមិត្តភ័ក្ររបស់គាត់ធ្លាប់បាត់លុយបានមួយសន្ទុះក្រោយមកក៏លេចមុខជនសង្ស័យទាំង២នាក់ខាងលើបានធ្វើសកម្មភាពដដែលធ្វើជាមកជួយម៉ាស្សារួចបន្លំទាញខ្សែកប្លាទីនពីជនរងគ្រោះសំណាងល្អជនរងគ្រោះដឹងខ្លួនទាន់ក៏ត្រូវជនសង្ស័យបានរត់ឡើងម៉ូតូបក្សពួករបស់គេជិះគេចតាំងពីចំណុចកើតហេតុរហូតមកដល់ចំណុចផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៣៦សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញជនរងគ្រោះនាំគ្នាដេញតាមពីក្រោយហើយស្រែកថាចោរៗទើបជនសង្ស័យម្នាក់ឈ្មោះចាន់ធីបានឈប់ម៉ូតូហើយរត់ទៅលោតចូលទឹកទន្លេត្រូវប្រជាពលរដ្ឋបំរុងនឹងលោតចុះទៅតាមក៏ជនសង្ស័យបានឡើងវិញទើបប្រជាពលរដ្ឋនាំគ្នាវាយមួយដៃវាយមួយជើងបណ្តាលអោយរងរបួសយ៉ាងដំណំ។ ខណៈពេលកំពុងតែវីវក់ចាប់ជនសង្ស័យខ្ទើយ២នាក់នោះដែរ ស្រាប់តែ មានជនសង្ស័យម្នាក់ឈ្មោះឈ្មោះ នួន គង់ បានចូលទៅបន្លំយកម៉ូតូរបស់ជនសង្ស័យម៉ាកមីអូពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1F3919 ជិះចេញពីកន្លែងកើតហេតុក៏ត្រូវប្រជាពលរដ្ឋចាប់យកមកកន្លែងកើតហេតុវិញព្រួតវាយយ៉ាងចាស់ដៃបណ្តាលអោយទ្រោមខ្លួន។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣ដើម្បី
អោយសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីផ្លូវ៕ ឥន សាន់ស៊ីដេត

RELATED ARTICLES