Wednesday, August 27, 2025
Homeព័ត៌មានជាតិគាស់​សោ​ពេល​តែ​មួយ លួច​ទ្រព្យ​សម្បត្តិ ម្ចាស់​បាន​ត្រឹម​កាន់​សោ​នាំ​គ្នា​ទៅ​ប្តឹង

គាស់​សោ​ពេល​តែ​មួយ លួច​ទ្រព្យ​សម្បត្តិ ម្ចាស់​បាន​ត្រឹម​កាន់​សោ​នាំ​គ្នា​ទៅ​ប្តឹង

ភ្នំពេញ ៖ ម្ចាស់បន្ទប់ជួលចំនួន២នាក់ កាន់មេសោរត់ទៅប្តឹងនគរបាលបុ៉ស្តិចោមចៅ កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីមានជនសង្ស័យធ្វើសកម្មភាពគាស់សោបន្ទប់ចូលលួចទ្រព្យសម្បត្តិ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រលប់ថ្ងៃដដែលនេះ នៅបន្ទប់ជួលលេខ១ និងលេខ៣ ជាន់ទី១ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះទី១  មានឈ្មោះ ឈិន គន្ធា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មការីរោងចក្រ ស្នាក់នៅបន្ទប់លេខ១ ជាន់ទី១ ភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតភូមិទួលសង្កែ ឃុំព្រៃកថ្មី ស្រុកស្អាង ខេត្តកណ្តាល សម្ភារៈបាត់បង់ កាបូបលុយ ជិត១០មុឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ។ ចំណែកជនរងគ្រោះទី២ មានឈ្មោះ កែន កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និស្សិតសាលាច្បាប់ និងជាបុគ្គលិកក្រមហុ៊នហុងដា មានប្រពន្ធឈ្មោះ ភាព ថាវី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៣ ជាន់ទី១ ផ្ទះកើតហេតុ មានស្រុកកំណើតភូមិកោះចូរ៉ាម ឃុំកោះចូរ៉ាម  ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណែកសម្ភារៈបាត់បង់ លេបថប មួយគ្រឿង និងទូរស័ព្ទដៃមួយគ្រឿង គឹតជាទឹកប្រាក់ជិត១ពាន់ដុល្លា ។

បើតាមជនរងគ្រោះទី១ ស្រ្តីឈ្មោះ ឈិន គន្ធា បានឲ្យដឹងថា មុនកើតហេតុខណៈដែលគាត់វិលមកពីធ្វើការវិញ នៅវេលាម៉ោងខាងលើ ស្រាប់តែឃើញសោទ្វារបន្ទប់របើក លុះចូលពិនិត្យមើលទើបដឹងថាបាត់របស់របរ ។ ចំណែកជនរងគ្រោះទី២ លោក កែន កុសល បានឲ្យដឹងថា គាត់មិនបាននៅបន្ទប់ឡើយ ពេលដែលវិលមកវិញនៅវេលាម៉ោងខាងលើទើបភ្ញាក់ផ្អើលថាមានជនសង្ស័យដើរគាស់សោបន្ទប់លួចទ្រព្យសម្បត្តិ ខណៈដែលភរិយាគាត់មិននៅ រវល់ចុះមកក្រោម លុះពិនិត្យមើលក្នុងបន្ទប់ ទើបដឹងថា បាត់បង់លេបថប១គ្រឿង និងទូរស័ព្ទដៃសម្រាប់ទុកឲ្យប្រពន្ធប្រើ១គ្រឿង ។ តែបើតាមស្រ្តីរងគ្រោះឈ្មោះ ភាព ថាវី បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលប្តីរបស់គាត់ចេញទៅធ្វើការបាត់ នៅអំឡុងពេលខាងលើ គាត់ចាក់សោបន្ទប់ត្រឹមត្រូវ ហើយរវល់តែចុះមកអង្គុយលេងខាងក្រោម រហូតប្តីមកដល់ ទើបឡើងទៅបន្ទប់ ស្រាប់តែឃើញសោទ្វាររបស់គាត់ គ្រាន់តែថ្ពក់ ចូលមើលក្នុងបន្ទប់ទើបដឹងថា បង់បង់ទ្រព្យសម្បត្តិ ។

ករណីមានជនសង្ស័យគាស់សោទ្វារលួចទ្រព្យសម្បត្តិខាងលើ បើតាមស្រ្តីម្នាក់មិនប្រាប់ឈ្មោះ ស្នាក់នៅបន្ទប់ខាងក្រោមបានឲ្យដឹងថា បន្ទប់ជួលជាន់ទី១ មានតែ៤បន្ទប់ទេ បន្ទប់ដែលជនសង្ស័យធ្វើសកម្មភាពលួច គឺបន្ទប់ទី១ និងទី៣ ចំណែកបន្ទប់ទី២និងទី៤ ម្ចាស់ជាកម្មកររោងចក្រ បានទៅធ្វើការបាត់ ហើយក្នុងអំពេលកើតហេតុ គាត់និងស្រ្តីរងគ្រោះ ម្ចាស់បន្ទប់លេខ៣ នៅអង្គុយនិយាគ្នាលេង ក្បែរជណ្តើរឡើង មិនបានចាប់អារម្មណ៍ ថាមានមនុស្សចម្លែក ឬជនដែលគួរសង្ស័យណា ឆ្លងកាត់ បែជាមានបន្ទប់ចំនួន២ ត្រូវបានរបើកសោទ្វារ ជាហេតុធ្វើឲ្យពួកគាត់ដាក់ចម្ងល់ ឬមួយចោរមានស្លាបហោះ ទើបលឿនបែបនេះ ខណៈដែលច្រកឡើងមានតែមួយ ។

ការមន្ទិលសង្ស័យ ងឿងឆ្ងល់កើតមានសម្រាប់ជនរងគ្រោះ តែទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះទាំង២បន្ទប់បានត្រឹមកាន់មេសោម្នាក់មួយទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ទុកឲ្យសមត្ថកិច្ចជួយស្រាវជ្រាវនិងកំណត់មុខសញ្ញា ដោយសារចំណុចខាងលើ កើតបានបាតុភាពបែបនេះញឹកញាប់ ៕

 

RELATED ARTICLES