Sunday, August 17, 2025
Homeសេដ្ឋកិច្ចជាតិមន្ត្រីជំនាញ ចុះអន្តរាគមន៍សង្គ្រោះស្រូវ ៣០០ហិកតារ

មន្ត្រីជំនាញ ចុះអន្តរាគមន៍សង្គ្រោះស្រូវ ៣០០ហិកតារ

ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណ ៣០០ហិកតារ ដែលប្រឈមការខ្វះខាតទឹក ក្នុងកូនរដូវប្រាំង ចាប់តាំងពីចុងខែកក្កដា ដល់ដើមខែសីហា ឆ្នាំ២០២៥។

លោកសេរី បណ្ឌិត អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងលោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រជាកសិ ករ ប្រមាណជិត ៣០០ហិកតារ ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកអនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ក្នុងកិច្ចអន្តរាគមន៍ ក្រុមការ ងារក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រើប្រាស់គ្រឿងចក្រ ដើម្បីសម្រួលផ្លូវទឹក និងប្រើម៉ាស៊ីនបូមទឹកចល័ត កម្លាំង ៦៥សេស បូមបញ្ជូនទឹក ពីស្ទឹងព្រែកត្នោត និងពីប្រឡាយមេរលាំងជ្រៃ បញ្ជូនទៅកាន់កន្លែងដែលមានតម្រូវការ។ ជាមួយគ្នានេះ ក្រុមការងារបាននិងកំពុងអន្តរាគមន៍សង្គ្រោះស្រូវដែលប្រ ឈមការខ្វះខាតទឹក ដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីអាចសង្គ្រោះស្រូវដែលរងការគំរាមកំហែងពីការខ្វះខាតទឹក ក្នុងកូនរដូវប្រាំងនេះ។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមពីការតាមដានដោយយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ក្រសួងធនធានទឹកនិងឧតុនិយម លើការវិវត្តនៃគំរូអាកាសធាតុ ដើម្បីមានវិធានការ និងត្រៀមលក្ខណៈសម្រាប់កិច្ចអន្ត រាគមន៍បានទាន់ពេលវេលា ព្រមទាំងបានពាំនាំនូវប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្ត្រី ក្នុងការជំរុញឱ្យបងប្អូនប្រជាកសិករ បន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររាជធានី-ខេត្តនីមួយៗ និងត្រូវអនុវត្តការងារស្រោចស្រពទៅតាមកាលវិភាគនៃបែងចែកទឹក ដើម្បីធានាបាននូវការប្រើប្រាស់ទឹកប្រកបដោយសមធម៌ និងប្រសិទ្ធភាពខ្ពស់៕

RELATED ARTICLES