Saturday, August 23, 2025
Homeសេដ្ឋកិច្ចជាតិកម្ពុជាធ្វើម្ចាស់ផ្ទះ ពិព័ណពាណិជ្ជកម្មអន្ដរជាតិថ្ងៃទី១៧-១៩ខែកញ្ញា មានក្រុមហ៊ុនជាង២០០ និងជាង១០ប្រទេសចូលរួម

កម្ពុជាធ្វើម្ចាស់ផ្ទះ ពិព័ណពាណិជ្ជកម្មអន្ដរជាតិថ្ងៃទី១៧-១៩ខែកញ្ញា មានក្រុមហ៊ុនជាង២០០ និងជាង១០ប្រទេសចូលរួម

ភ្នំពេញ៖ថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃព្រឹកទី២២សីហា នៅសណ្ឋាគារ ហាយ៉ាតរីជែនស៊ីភ្នំពេញ លោក វីននី(Viny) គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រង ក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានឲ្យដឹង ថាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះមានក្រុមហ៊ុនជាង២០០មកពីជាង១០ប្រទេសផ្សេងៗគ្នា ចូលរួមក្នុងនោះមានដូចជា កម្ពុជា សាធារណរដ្ឋឆេក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហូឡង់ វៀតណាម និងប្រទេសផ្សេងទៀតនឹងដាក់បង្ហាញផលិតផល បច្ចេកវិទ្យានិងសេវាកម្មជាច្រើននៅតាមស្តង់ជាង១០០។ពិព័រណ៍នេះត្រូវបានព្យាករថានឹងមានអ្នកចូលទស្សនា៥០០០ នាក់ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជានិង​បណ្តាលប្រទេស​ក្នុង​តំបន់ ហើយនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់​អ្នកជំនួញក្នុងប្រទេសកម្ពុជា​ដើម្បី​អភិវឌ្ឍន៍ជំនួញរបស់ពួកគេនិងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។

លោក Viny ប្រាប់ថា៖« ព្រឹត្តិការណ៍នេះបានក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យ​ទាំង​នេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យាក៏ដូចជាជួយប្រ​ជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក»។

លោកបន្ថែម​ថាក្រៅពីការបង្ហាញផលិតផលនិងបច្ចេកវិទ្យានៅស្តង់ ស៊េរីថ្មីពិព័រណ៍ឆ្នាំនេះ​ក៏ទាក់​ទាញអ្នកទស្សនា អ្នកទិញដែលមានសក្កានុពល និង សកម្មភាពសំខាន់ៗជា​ច្រើនផង​ដែរតាមរយៈសិក្ខាសាលាដែលដឹកនាំដោយអ្នកជំនាញផ្នែកឧស្សាហកម្មដែលផ្តោតទៅលើបច្ចេកវិទ្យាចុងក្រោយបំផុតនិងនិន្នាការទីផ្សារ, ផ្តល់នូវការយល់ដឹងដ៏មានតម្លៃ​សម្រាប់ការ​អភិវឌ្ឍ​អាជីវកម្ម។

លោកវីននី រំពឹងថាការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ អំណោយ​ផល​មួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាង សកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

 គួរបញ្ជាក់ថាកម្ពុជានិងវៀតណាម នឹងយកបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វ អាក្វាកាល់ជឺ ឱសថសាស្ត្រ និងឧស្សាហកម្មសម្ផស្ស ទៅបង្ហាញក្នុងពិព័រណ៍ដ៏ធំ ឈ្មោះថា «ស៊េរីពិព័រណ៍អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥» ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា នៅមជ្ឈ​មណ្ឌល​ពិព័រណ៍ និងសន្និសីទកោះពេជ្រ (DIECC) រាជធានីភ្នំពេញ។ ការចូលរួម គឺឥតគិតថ្លៃពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយផ្តល់វេទិកាពិសេសសម្រាប់សហគ្រាស និងអង្គការ​ផ្សេងៗ​ក្នុងការតាំងពិព័រណ៍នូវការច្នៃប្រឌិតរបស់ពួកគេ ពង្រីកបណ្តាញ និងចូលរួម​ក្នុងកិច្ច​សហប្រ​តិបត្តិការដែលមានផលចំណេញ។

ពិព័រណ៍នេះ ត្រូវបានគេចាត់ទុកថាជាវេទិកា B2B ពាណិជ្ជកម្មដ៏ល្អឆ្នើមមួយ ដែលផ្ដោតលើឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ ការអភិវឌ្ឍនេសាទ និងវារីវប្បកម្ម អំពើសម្ផស្ស និងសុខភាព ផលិតផលឱសថ មន្ទីរពិសោធន៍ ឧបករណ៍​វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មចិញ្ចឹមសត្វ។

ប្រធានសហព័ន្ធ សមាគមនសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា លោក ម៉ាក់ នី បានថ្លែងដែរថា ស៊េរីពិព័រណ៍ប្រចាំឆ្នាំ២០២៥ នឹងផ្តល់ឱកាសជាពិសេសបាន​ឈ្វេង​យល់ពី​បច្ចេក​ទេសកសិកម្ម ចិញ្ចឹមសត្វ ឱសថសាស្ត្រ និងឧស្សាហកម្មសម្ផស្ស ជាដើម។

លោកបានលើកជាឧទាហរណ៍ថា ម្រេចកំពត គឺជាម្រេចដែលល្អជាងគេបំផុតលើពិភលោក នឹងបង្ហាញវត្តមានក្នុងពិព័រណ៍នេះ ឲ្យមហាជនបានឃើញ និងដឹងផងដែរ។

នៅថ្ងៃសន្និសីទសារព័ត៌នោះក៍មាន ការប្រកាសអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយសមាគមដ៏ល្បីល្បាញជាច្រើន រួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) សម្ព័ន្ធសហ គមន៍កសិកម្មកម្ពុជា (CACA) សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP Cambodia) សមាគមវារីវប្បករនៅកម្ពុជា (CAA) សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា (CLRA) សមាគមពាណិជ្ជកម្មកម្ពុជា (CBA) សមាគមបណ្តាញកសិករតេជោ សមាគមអ្នកចិញ្ចឹមសត្វជម្រិតវៀតណាម សមាគមជីវៀតណាម (FAV) សមាគមថ្នាំសម្លាប់សត្វល្អិតវៀតណាម (VIPA) សមាគមគ្រូពេទ្យកែសម្ផស្ស និងឡេសឺរកម្ពុជា (CAMLA) សមាគមន៍អភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត(AMLD) សមាគមឧបករណ៍វេជ្ជសាស្ត្រគោលការណ៍ទីក្រុងហូជីមិញ (HMEA) និងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ( CPSF)។

 កិច្ចសហប្រតិបត្តិការទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះស៊េរីពិព័រណ៍អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥ ដោយមានតួនាទីសំខាន់ក្នុងការធានាឱ្យព្រឹត្តិការណ៍ទទួលបានជោគ​ជ័យ និងមានស្ថិរភាព។ តាមរយៈការគាំទ្ររបស់ពួកគេ ពិព័រណ៍នេះនឹងអាច​ឆ្លើយតបទៅ​នឹង​តម្រូវការកំពុងផ្លាស់ប្តូររបស់ឧស្សាហកម្មកម្ពុជា ដោយជំរុញការរីកចម្រើននៅវិស័យសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ អាក្វាកាល់ជឺ ឱសថសាស្ត្រ និងឧស្សាហកម្មសម្ផស្ស។

លោក Viny ថាព្រឹត្តិការណ៍នេះ នឹងលើកស្ទួយវិស័យកំពុងរីកចម្រើនរហ័ស ដូចជា វិស័យសម្ផស្ស ឱសថសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងការថែទាំសត្វ​ចិញ្ចឹម ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំពុងកើនឡើងសម្រាប់ផលិតផល និងដំណោះ​ស្រាយ​ដែលមានគុណភាពខ្ពស់។

លោកនាយកប្រតិបត្តិ(VEAS) ក៍បានឲ្យដឹងដែរថា ដោយមាន​ការគាំទ្រ​ពីសមាគម​ឧស្សាហកម្ម​ដ៏ល្បីល្បាញ និងកិច្ចសហប្រតិបត្តិការជាមួយ​សមាគមសំ​ខាន់ៗ​របស់កម្ពុជា និងវៀតណាម ស៊េរីពិព័រណ៍អន្តរជាតិកម្ពុជា ២០២៥ នឹងក្លាយជាព្រឹត្តិ​ការណ៍ដ៏សំខាន់សម្រាប់​សហគ្រាស​ដែល​កំ​ពុងស្វែងរកឱកាសក្នុងការរីកចម្រើននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍​នេះ នឹងផ្តល់វេទិកាពេញលេញសម្រាប់​មេដឹកនាំឧស្សា​ហកម្មក្នុងការចែករំលែក​បទពិសោធន៍ ជំរុញការច្នៃប្រឌិត និងរួមចំណែកក្នុងការ​អភិវឌ្ឍសេដ្ឋ​កិច្ចកម្ពុជា៕

RELATED ARTICLES