Friday, July 18, 2025
Homeព័ត៌មានជាតិបញ្ជូន​ជន​សង្ស័យ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​១៥​នាក់ ​ទៅ​តុលា​ការ

បញ្ជូន​ជន​សង្ស័យ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​១៥​នាក់ ​ទៅ​តុលា​ការ

ភ្នំពេញ:ជនសង្ស័យ១៥នាក់ ក្នុងនោះស្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញដោយជាប់សង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី១១ មិនា ឆ្នាំ២០១៧នេះក្រោយពីឃាត់ខ្លួនយក មកសាកសួរនិងធ្វើតេសទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀនរួចមក។

លោកវរៈសេនីយ៍ឯក  ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពី លោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និង បង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈត្រូវបង្ក្រាបអោយអស់និងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

លោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានបញ្ជាក់ទៀតថាជនសង្ស័យទាំង១៥ នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរនិងធ្វើតេសទៅលើទំនោមឃើញមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួននិងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

គួររំលឹងផងដែលនាដើមឆ្នាំ២០១៧នេះជាយុទ្ធនាការបង្ក្រាគ្រឿងញៀនទូទាំងប្រទេសយើងសង្កេតឃើញថានៅខណ្ឌសែនសុខនេះបង្ក្រាបបានច្រើនជាងបណ្តាលខណ្ឌដ៍ទៃទាំងអស់ទូទាំងរាជធានីភ្នំពេញ៕

RELATED ARTICLES